ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាលោក Xi Jinping បានលើកឡើង នូវសំណួររបស់លោក Huang Yanpei នៅផ្ទះរូងភ្នំជាពិសេស ?

ការសម្រេច នូវក្តីបំណងដ៏ប្រពៃគឺជារឿងដ៏លំបាក ។ ជាង ៨០ ឆ្នាំមុន អ្នកចូលចិត្តប្រវត្តិសាស្ត្រពីររូប អង្គុយក្នុងផ្ទះរូងភ្នំដែលជាលំនៅដ្ឋាន ( ប្រជាជនចិន ហៅផ្ទះបែបនេះថា 窑洞 / យ៉ាវ តុង ) ជុំគ្នាក្បែរចង្កៀងប្រេងកាត ជជែកពិភាក្សាអំពីអនាគត និងវិវឌ្ឍទៅជាយ៉ាងណា ។ ខ្យល់ជំនោរដូវក្តៅ បក់បោកនៅទីខ្ពង់រាបដីលឿង រាត្រីត្រជាក់ស្រួល អ្នកលើកសំណួរមានក្តីកង្វល់តិច ប៉ុន្តែអ្នកឆ្លើយមានទំនុកចិត្តខ្លាំង។

បក្សកាន់អំណាចតើត្រូវធ្វើអភិបាលកិច្ច តាមបែបណាដើម្បីកាន់អំណាចរយៈពេលយូ ? លោក ម៉ៅ សេទុង ផ្តល់ចម្លើយទីមួយ ៖ ឱ្យប្រជាជនឃ្លាំមើលរដ្ឋាភិបាល។

នៅលើពិភពលោក តែងមានករណីដួលរលំបក្សកាន់អំណាចដែលធ្លាប់បង្កើតសមិទ្ធផលអភិបាលកិច្ចដ៏អស្ចារ្យ និងប្រវត្តិសាស្ត្រយូរលង់ នេះបណ្តាលមកពីការកាន់កាប់ធនធាន អភិបាលកិច្ចច្រើន ប៉ុន្តែធ្វេសប្រហែលលើបញ្ហាផ្ទៃក្នុងបក្ស។ នេះជាបញ្ហាស្លាប់រស់ របស់បក្សកាន់អំណាចនីមួយៗ ដ៏សំខាន់ ។ លោក Xi Jinping មេដឹកនាំបក្សនិងរដ្ឋចិនបច្ចុប្បន្នបានសម្គាល់ថា យើងមិនអាចធ្វេសប្រហែសឬភ្លេច បាននូវមេរៀនដ៏ស៊ីជ្រៅ នៃប្រវត្តិសាស្ត្រនយោបាយជាតិនិងអន្តរជាតិឡើយ ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនត្រូវយឺតយ៉ាវ ! លោកបានផ្តល់ចម្លើយទីពីរ៖ ធ្វើបដិវត្តលើខ្លួនឯង ។

ក្រុមស៊ីសំណូកពុករលួយ និងប្រជាជន តើម្ខាងណាធ្ងន់ជាង ?

ប្រជាជនចិនសម្គាល់ឃើញថា យ៉ាវតុង ជាទីតាំងនៃស្មារតីដែលរក្សាទុកកម្ទេចផ្កាភ្លើងជ័យជម្នះ នៃការរំដោះប្រជាជាតិ ហើយជាមូលដ្ឋានបណ្តុះបណ្តាល ទស្សនគំនិតអភិបាលកិច្ចបែបច្នៃប្រឌិតថ្មី ដែលសំដៅលើការស្វែងរកជីវភាព សុភមង្គលរយៈពេលយូរអង្វែងជូនចំពោះប្រជាជន ក្រេបជញ្ជក់ប្រាជ្ញានៃប្រវត្តិសាស្ត្រ យកចិត្តទុកដាក់លើការសាងចរិតបរិសុទ្ធឥរិយាបទស្អាតស្អំ ។

ប្រឆាំងអំពើពុករលួយមិនមែនផាក់ពិន័យបែបសម្តែង មិនមែនដណ្តើមសិទ្ធិយកចំណេញលើនយោបាយ ដែលជាការចាប់ផ្តើមនិងគ្មានទីបញ្ចប់។ ហ៊ានប្រើដាវមុតស្រួចចំពោះខ្លួន កាត់សាច់រលួយចេញដោយផ្អែកលើច្បាប់និងរបប លុបបំបាត់រាល់ឥទ្ធិពលអវិជ្ជមានឱ្យទាន់ពេល ដើម្បីធានាជាក់លាក់ឱ្យបក្សមានកម្លាំងចលករជានិច្ច — នេះជាហេតុអ្វីបានជាលោក Xi Jinping តែងតែលើកឡើងដល់សំណួរនៅផ្ទះរូងភ្នំ៕

To Top