អ៊ុយក្រែន អាមេរិក និងរុស្ស៊ី អាចនឹងបើកកិច្ចប្រជុំត្រីភាគី នៅថ្ងៃទី១ ខែកុម្ភៈ
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា កិច្ចប្រជុំត្រីភាគីបន្ទាប់រវាងគណៈប្រតិភូមកពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី អាចធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ។
លោក ហ្សេឡិនស្គី បានឧ្យដឹងនៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោកថា “មុននេះ យើងបានពិភាក្សាគ្នាថា ក្រុមនានានឹងជួបគ្នាម្តងទៀតនៅថ្ងៃអាទិត្យ។ វានឹងល្អប្រសិនបើយើងអាចពន្លឿនកិច្ចប្រជុំនេះ”។
លោកបានលេីកឡេីងថា អ៊ុយក្រែននឹងត្រៀមខ្លួនយ៉ាងពេញលេញលើបញ្ហាទាំងអស់ ដែលត្រូវពិភាក្សា និងឯកភាពគ្នានៅក្នុងកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តរបស់ប្រទេស ចំពោះសន្តិភាព។
តំណាងអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំកិច្ចប្រជុំត្រីភាគីលើកដំបូង របស់ពួកគេចាប់តាំងពីការចាប់ផ្តើម នៃវិបត្តិអ៊ុយក្រែននៅថ្ងៃទី២៣ និង ២៤ ខែមករា នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ៕
ប្រែសម្រួល ឈូក បូរ៉ា
