ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងពេលដែលមានទំនាក់ ទំនងតានតឹងជាមួយអាមេរិក

បរទសេ៖ នាយករដ្ឋមន្ត្រីចក្រភព អង់គ្លេស លោក Keir Starmer កំពុងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីស្វែងរកការធ្វើឱ្យប្រសើរឡើង ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ក្នុងពេលដែលមានទំនាក់ទំនង តានតឹងជាមួយសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer សង្ឃឹមថា នឹងមានការជំរុញសេដ្ឋកិច្ចដល់ចក្រភពអង់គ្លេស ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងដំឡើងពន្ធថែមទៀត ។

លោក Starmer នឹងជួបជាមួយ ប្រធានាធិបតីចិន លោក Xi Jinping ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលចាប់ផ្តើមនៅថ្ងៃពុធ ដែលជាលើកដំបូង ដោយមេដឹកនាំចក្រភពអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨ ។ លោកត្រូវបានគេរំពឹងថា នឹងត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម ចក្រភពអង់គ្លេស លោក Peter Kyle និងប្រធានក្រុមហ៊ុនជាច្រើននាក់ ខណៈដែលចក្រភពអង់គ្លេស កំពុងស្វែងរកបច្ចេកវិទ្យា និងការវិនិយោគរបស់ចិន រួមជាមួយនឹងការចូលប្រើប្រាស់កាន់ តែច្រើនទៅកាន់សេដ្ឋកិច្ចធំទីពីរ របស់ពិភពលោក សម្រាប់សេវាកម្មហិរញ្ញវត្ថុ រថយន្ត និងស្រាវីស្គីរបស់ចក្រភពអង់គ្លេស។

លោក Zhao Minghao សាស្ត្រាចារ្យនៅវិទ្យាស្ថាន សិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Fudan ទីក្រុងសៀងហៃ បាននិយាយថា “ប្រទេសចិន លែងគ្រាន់តែជារោងចក្រ របស់ពិភពលោកទៀតហើយ គឺចិនក៏កំពុងក្លាយជាទីផ្សារ សកលផងដែរ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top