ព័ត៌មានអន្តរជាតិ

​ ម៉ិកស៊ិក​ បញ្ជាក់ថា​ ការបញ្ឈប់ការដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា​ មិនមែនដោយសារតែសម្ពាធ របស់អាមេរិកនោះទេ

ម៉ិកស៊ិក៖ ការសម្រេចចិត្តផ្អាកការដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា​ ដែលគ្រោងធ្វើឡើងនៅដើមខែនេះគឺជា “ការសម្រេចចិត្តអធិបតេយ្យភាព” មិនមែនជាលទ្ធផល នៃសម្ពាធពីសហរដ្ឋអាមេរិកនោះទេ នេះបើតាមការលេីកឡេីងប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum។

ក្រុមហ៊ុនប្រេងរដ្ឋ Petroleos Mexicanos (Pemex) ដែលគ្រប់គ្រង ការដឹកជញ្ជូន “ធ្វើការសម្រេចចិត្តដោយខ្លួនឯង” ប្រធានាធិបតី បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃ របស់លោកស្រី ដោយកត់សម្គាល់ថាប្រទេសម៉ិកស៊ិក​ នៅតែប្តេជ្ញាចិត្តចំពោះសាមគ្គីភាព ជាមួយប្រទេសការីប៊ីន ។

លោកស្រី​ Sheinbaum បានលេីកឡេីងថា ការសម្រេចចិត្តអំពីពេលណា និងរបៀបដែលប្រេងត្រូវបានបញ្ជូនត្រូវបានធ្វើឡើងស្របតាម “អ្វីដែល Pemex កំណត់ដោយផ្អែកលើកិច្ចសន្យា ឬក្នុងករណីណាក៏ដោយ ការសម្រេចចិត្តរបស់រដ្ឋាភិបាលទាក់ទងនឹងជំនួយមនុស្សធម៌”។

លោកស្រី​បាន​លេីកឡេីង​ថា «ប្រទេស​គុយបា​បាន​ស្ថិត​នៅ​ក្រោម​ការ​បិទផ្លូវ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​ការ​បិទផ្លូវ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​ការផ្គត់ផ្គង់​នៅលើ​កោះ​នេះ ដូច្នេះ ប្រទេស​ម៉ិកស៊ិក​តែងតែ​គាំទ្រ ហើយ​នឹង​បន្ត​គាំទ្រ​ជា​បន្តបន្ទាប់»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top