អតីតស្ត្រីទីមួយ របស់ប្រទេសកូរ៉េខាងត្បូង ត្រូវតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ ២០ខែ ពីបទទទួលយកអំណោយកាដូម៉ាកប្រណីត
បរទេស៖ អតីតស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រី គីម កឿនហេ ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ពីបទទទួលយកអំណោយដ៏ប្រណីត ប៉ុន្តែត្រូវបានដោះលែង ពីការចោទប្រកាន់មួយចំនួន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចៅក្រម វូ អ៊ីនស៊ុង នៃតុលាការស្រុកកណ្តាល ទីក្រុងសេអ៊ូល នៅថ្ងៃនេះ បានកាត់ទោសអតីតស្ត្រីទីមួយ គីម កឿនហេ ឱ្យជាប់ពន្ធនាគាររយៈពេល ២០ ខែ ពីបទពុករលួយ។ លោកស្រី គីម ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកពីព្រះវិហារបង្រួបបង្រួមក្នុងទម្រង់ជាអំណោយប្រណីត រួមទាំងកាបូប ម៉ាក Chanel និងខ្សែក Graff។
ចៅក្រម វូ បានថ្លែងថា ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់ គីម ជាមួយអតីតប្រធានាធិបតី លោក យូន ស៊ុកយ៉ុល បានផ្តល់ឱ្យលោកស្រីនូវ “ឥទ្ធិពលដ៏សំខាន់” ។ លោកបាននិយាយថា លោកស្រី គីម កឿនហេ បាន “រំលោភបំពានលើតួនាទីរបស់ខ្លួន ដើម្បីជាមធ្យោបាយមួយ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន”។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី គីម ត្រូវបានដោះលែង ពីការចោទប្រកាន់មួយចំនួនពីបទរៀបចំភាគហ៊ុន និងរំលោភច្បាប់ហិរញ្ញវត្ថុយុទ្ធ នាការឃោសនាបោះឆ្នោត។ រដ្ឋអាជ្ញាធ្លាប់បានស្នើសុំដើម្បីកាត់ទោសឱ្យលោកស្រីជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ៕
