ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា ប្រទេសគុយបា នឹងដួលរលំក្នុងពេលឆាប់ៗនេះ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អះអាង​ថា ប្រទេស​គុយបា​នឹងឈានទៅដល់ការ​ដួលរលំ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។
ការលើកឡើង របស់មេដឹកនាំ អាមេរិករូបនេះ បានកើតឡើង ចំពេលមានរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងរៀបចំផែនការ បិទផ្លូវប្រេងសរុប របស់ប្រទេសកោះនេះ ក្នុងគោលបំណងជំរុញ ឱ្យមានរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតី Miguel Diaz-Canel ។

បន្ទាប់ពីការចាប់ពង្រត់ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានកំណត់គោល ដៅរបស់ខ្លួន លើប្រទេសគុយបា ដែលលោក Trump អះអាងថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីកិច្ចការងារបន្ទាប់។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋ Iowa កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា៖គុយបាពិតជាប្រទេសមួយដែលជិតនឹងការធ្លាក់ចុះយ៉ាងខ្លាំង។ យោងតាមលោកប្រធានាធិបតីនៃរដ្ឋាភិបាលទីក្រុង Havana កំពុងទទួលបានប្រេង និងលុយជាច្រើនពីរដ្ឋាភិបាលទីក្រុង Caracas ប៉ុន្តែវានឹងមិនអាចទទួលបានពួកគេទៀតទេ ។

មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ពង្រត់ របស់លោក Maduro លោក Trump បាននិយាយថាទីក្រុងវ៉ាស៊ីនតោននឹង ដំណើរការ វេណេស៊ុយអេឡាឡើងវិញក្នុងអំឡុង ពេលអន្តរកាលនេះ ។
គួរឲ្យដឹងបន្ថែមទៀតដែរថារដ្ឋមន្ត្រី ថាមពលអាមេរិក លោក Chris Wright បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានបំណងគ្រប់គ្រងការលក់ប្រេង របស់វេណេស៊ុយអេឡា ដោយគ្មានកាលកំណត់ឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top