ព័ត៌មានអន្តរជាតិ

រូបិយប័ណ្ណអ៊ីរ៉ង់​ ធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងប្រវត្តិសាស្ត្រ ដោយសារភាពតានតឹង ផ្នែកសេដ្ឋកិច្ច

តេអេរ៉ង់៖ ប្រាក់រៀលអ៊ីរ៉ង់​ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងប្រវត្តិសាស្ត្រ ធៀបនឹងប្រាក់ដុល្លារអាមេរិក កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ Nour News របស់អ៊ីរ៉ង់។

ប្រាក់ដុល្លារត្រូវបានជួញដូរលើសពី ១,៥៨០,០០០រៀលអ៊ីរ៉ង់នៅ ក្នុងទីផ្សារក្នុងស្រុក ដែលជំរុញការធ្លាក់ចុះ​ ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ នៅពេលដែលរូបិយប័ណ្ណមានប្រហែល ១,៥១០,០០០រៀលអ៊ីរ៉ង់។ ទិន្នន័យពីគេហទំព័រ តាមដានរូបិយប័ណ្ណបង្ហាញថា ប្រាក់រៀលអ៊ីរ៉ង់បានបាត់បង់ប្រហែល ៥ភាគរយនៃតម្លៃ របស់វាចាប់តាំងពីដើមខែមក។

គេហទំព័រ​ Nour News បានសន្មតថាការធ្លាក់ចុះនេះបណ្តាលមកពីភាពតានតឹងអន្តរជាតិកើនឡើង គោលនយោបាយសេដ្ឋកិច្ច ក្នុងស្រុក ការប្រែប្រួលទីផ្សារសកល និងការកើនឡើងនៃតម្រូវការ ក្នុងស្រុកសម្រាប់រូបិយប័ណ្ណបរទេស។

រដ្ឋាភិបាលបានព្យាយាមធ្វើឱ្យទីផ្សារមានស្ថេរភាព ថ្មីៗនេះតាមរយៈការតែងតាំងឡើងវិញ នូវអតីតអភិបាលធនាគារ កណ្តាលលោក Abdolnaser Hemmati ក្នុងខែធ្នូ។

យោងតាមរដ្ឋាភិបាលអ៊ីរ៉ង់ លោក Hemmati បានជំនួសលោកតំណែង Mohammad-Reza Farzin ដែលបានលាលែងពីតំណែង ហើយត្រូវបានប្រគល់ភារកិច្ចឱ្យទប់ស្កាត់អតិផរណាខ្ពស់ ធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថេរភាព និងដោះស្រាយអតុល្យភាពធនាគារយូរអង្វែង និងអំពើពុករលួយសេដ្ឋកិច្ច។

ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ លោក Hemmati ថ្មីៗនេះបានបន្ទាបបន្ថោកភាព ប្រែប្រួលដោយបញ្ជាក់ថា​ ទីផ្សារប្តូរប្រាក់បរទេសកំពុងដើរតាម “ដំណើរធម្មជាតិ” របស់វា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top