អ៊ីរ៉ង់ ឆ្លេីយតបទៅនឹងការគំរាម របស់លោក ត្រាំ វិញថា គ្មានការចរចា ក្រោមសម្ពាធនោះទេ
តេអេរ៉ង់៖ អ៊ីរ៉ង់ បានបដិសេធការរំពឹងទុកនៃការចរចាជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោន នៅតែបន្តគំរាមកំហែងសកម្មភាពយោធា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនវោហា សាស្ត្ររបស់លោក និងបានប្រកាសពីការ ដាក់ពង្រាយកងកម្លាំងជើងទឹកអាមេរិក បន្ថែមទៅកាន់មជ្ឈិមបូព៌ា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដែលគ្រប់គ្រងដោយរដ្ឋ លោក Seyed Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឧ្យដឹងថា “មិនអាចមានការចរចា ក្នុងបរិយាកាស នៃការគំរាមកំហែងបាននោះទេ”។
លោកបានេីកឡេីងថា “ការធ្វើការទូតតាមរយៈសម្ពាធយោធាមិនមានប្រសិទ្ធភាព ឬមានប្រយោជន៍នោះទេ។ ប្រសិនបើពួកគេចង់បានការចរចា ពួកគេត្រូវតែបោះបង់ចោលការគំរាមកំហែង ការទាមទារហួសហេតុ និងបញ្ហាមិនសមហេតុផល”។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោក Araghchi បានបន្ថែមថា អ៊ីរ៉ង់ស្វាគមន៍កិច្ចព្រមព្រៀងថ្មីលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែនឹងឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធាណាមួយរបស់សហរដ្ឋអាមេរិក។
អ្នកការទូតអ៊ីរ៉ង់រូបនេះបានបន្ដថា “កងកម្លាំងប្រដាប់អាវុធដ៏ក្លាហានរបស់យើង បានត្រៀមខ្លួនរួចរាល់ហើយ ដោយម្រាមដៃរបស់ពួកគេនៅលើគន្លឹះ ត្រៀមចាំតែកេះកៃតែប៉ុណ្ណោះ”។
ទន្ទឹមនឹងនេះ លោក ដូណាល់ ត្រាំ បានជំរុញឱ្យទីក្រុងតេអេរ៉ង់វិលត្រឡប់ទៅរកការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ ដោយព្រមានថា “កងនាវាដ៏ធំ” របស់មហាអំណាចអាមេរិក កំពុងធ្វើដំណើរឆ្ពោះទៅកាន់តំបន់នេះហេីយ៕
ប្រែសម្រួល ឈូក បូរ៉ា
