វេណេស៊ុយអេឡា ប្រកាសអះអាង អំពីការបើកច្រកអាកាស សម្រាប់ពាណិជ្ជកម្មឡើងវិញ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថា ការិយាល័យប្រធានាធិបតី វេណេស៊ុយអេឡា បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងបើកដែន អាកាសពាណិជ្ជកម្ម របស់ខ្លួនឡើងវិញភ្លាមៗ។
យោងតាមការិយាល័យ ដដែលបានបញ្ជាក់ទៀតថា ដែន អាកាសពាណិជ្ជកម្ម របស់ប្រទេសអាមេរិក ខាងត្បូងនឹងត្រូវបើក ឡើងវិញ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា Delcy Rodriguez និងប្រធានាធិបតីអាមេរិក Donald Trump។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញ ទៅកាន់ប្រទេស Venezuela ដោយរង់ ចាំការយល់ព្រម ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការបញ្ចប់ការវាយ តម្លៃសុវត្ថិភាព៕
ប្រែសម្រួល៖ស៊ុនលី
