ចិន កាត់ទោសប្រហារជីវិត មនុស្ស១១នាក់ ពាក់ព័ន្ធនឹងប្រតិបត្តិ បោកប្រាស់នៅមីយ៉ាន់ម៉ា
បរទេស៖ កាលពីកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានប្រហារជីវិតមនុស្សចំនួន ១១ នាក់ដែលមានទំនាក់ទំនង ជាមួយក្រុមឧក្រិដ្ឋជនមីយ៉ាន់ម៉ា រួមទាំង “សមាជិកសំខាន់ៗ” ដែលពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់ផងដែរ។ នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា មជ្ឈមណ្ឌលបោកប្រាស់ បានរីកចម្រើននៅក្នុងតំបន់ព្រំដែន ដែលគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃឧស្សាហកម្ម ខុសច្បាប់រាប់ពាន់លានដុល្លារ។
មជ្ឈមណ្ឌលទាំងនេះ ជាធម្មតាមានបុគ្គលិកជាជនបរទេស – រួមទាំងជនជាតិចិនជាច្រើនផងដែរ – ដោយមនុស្ស ជាច្រើននិយាយថាពួកគេត្រូវបានជួញដូរ និងបង្ខំឱ្យបោកប្រាស់មនុស្សតាមអ៊ីនធឺណិត។
ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសអាស៊ីអាគ្នេយ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបង្ក្រាបមជ្ឈមណ្ឌលទាំងនោះ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ បានផ្សាយថា មនុស្សចំនួន ១១ នាក់ដែលត្រូវបានប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ ដោយតុលាការមួយនៅ ទីក្រុងវេនចូវ ភាគខាងកើតប្រទេសចិន ដោយបន្ថែមថា តុលាការក៏បានអនុវត្តការ ប្រហារជីវិតផងដែរ។
ប្រែសម្រួល: ណៃ តុលា
