ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ជួបសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់​ សង្ឃឹមថា​ នឹងមិនមានការប្រេីជម្រេីសយោធា​ ដេីម្បីដោះស្រាយបញ្ហា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកបានធ្វើការសន្ទនាជាមួយមេដឹកនាំអ៊ីរ៉ង់ និងមានគម្រោងបន្តការពិភាក្សា​ ជំនួបនេះធ្វេីឡេីងស្របពេល ដែលប្រធានាធិបតីអាមេរិករូបនេះ​ គំរាមវាយប្រហារលេីអ៊ីរ៉ង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ត្រាំ​ បានលេីកឡេីងនៅពេលត្រូវ បានសួរថា តើលោកមានការសន្ទនា ជាមួយអ៊ីរ៉ង់ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះដែរឬទេ​ ប៉ុន្តែលោកមិនបានបញ្ជាក់ថា​ លោកបាននិយាយជាមួយមេដឹក នាំអ៊ីរ៉ង់រូបណានោះទេ។

លោកបានលេីកឡេីងថា “យើងមាននាវាធំៗ និងមានអានុភាពជាច្រើនកំពុងធ្វើដំណើរទៅកាន់អ៊ីរ៉ង់នៅពេលនេះ ហើយវានឹងល្អណាស់ប្រសិនបើយើងមិនចាំបាច់ប្រើប្រាស់វា” ។
លោកបានបន្ដថា “ខ្ញុំបានប្រាប់ពួកគេពីរយ៉ាង​ ទីមួយ គ្មាននុយក្លេអ៊ែរទេ និងទីពីរ ឈប់សម្លាប់ក្រុមបាតុករ”។

លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា “កងនាវាដ៏ធំ” ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln និងធំជាងនាវាដែលត្រូវបានបញ្ជូនទៅប្រទេសវេណេស៊ុយអេឡា កំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៊ីរ៉ង់។

លោកបានព្រមានថា “ពេលវេលា ជិតអស់ហើយ” សម្រាប់ទីក្រុងតេអេរ៉ង់​ ដើម្បីឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top