ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ ថ្កោលទោស ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប​ ក្នុងការចាត់តាំង IRGC អ៊ីរ៉ង់​ ជាអង្គការភេរវកម្ម

តេអេរ៉ង់៖ អ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការសម្រេចចិត្ត “អរិភាព និងញុះញង់” របស់សហភាពអឺរ៉ុប ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជា “អង្គការភេរវកម្ម”។

រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នានៅព្រឹកថ្ងៃដដែលនេះ ដើម្បីបន្ថែម IRGC ទៅក្នុងបញ្ជីភេរវកររបស់ប្លុក នេះបើយោងតាមការលើកឡើង របស់តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបលោកស្រី​ Kaja Kallas។

ដោយថ្កោលទោសចលនា របស់សហភាពអឺរ៉ុប​ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានព្រមានថា អ្នកធ្វើគោលនយោបាយអឺរ៉ុប នឹងទទួលខុសត្រូវដោយផ្ទាល់​ ចំពោះផលវិបាក “មិនស្ថិតស្ថេរ” នៃចលនារបស់ពួកគេ។

សេចក្តីថ្លែងការណ៍នេះ បានឧ្យដឹងថា «វិធានការមិនសមហេតុផល គ្មានការទទួលខុសត្រូវ និងស្អប់ខ្ពើមរបស់សហភាពអឺរ៉ុប គឺមានគោលបំណងគោរព តាមគោលនយោបាយអនុត្តរភាព និងអមនុស្សធម៌របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយគ្មានការសង្ស័យឡើយ ហើយវាបង្ហាញពីជម្រៅនៃអរិភាព និងការព្យាបាទរបស់ប្លុកនេះ​ ចំពោះប្រជាជនដ៏ថ្លៃថ្នូរបស់អ៊ីរ៉ង់ កងកម្លាំងប្រដាប់អាវុធ សន្តិសុខ និងឯករាជ្យភាព»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top