ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្តឹងសេវាចំណូលផ្ទៃក្នុង និងក្រសួងរតនាគារជាតិអាមេរិក ទារសំណង ១០ពាន់លានដុល្លារ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទារសំណងចំនួន ១០ ពាន់លានដុល្លារប្រឆាំងនឹងសេវាចំណូលផ្ទៃក្នុង និងក្រសួងរតនាគារជាតិអាមេរិក ដោយចោទប្រកាន់ថា ទីភ្នាក់ងារទាំងនោះបានបរាជ័យ ក្នុងការការពារកំណត់ត្រា ពន្ធសម្ងាត់ របស់លោកពីការ លេចធ្លាយទៅជាផ្នែកព័ត៌មាន នយោបាយ ដែលលោកអះអាងថា បានបង្ក “គ្រោះថ្នាក់ដល់កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុ” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា បណ្តឹងនេះ ដែលបានដាក់នៅតុលាការសហព័ន្ធនៅទីក្រុងម៉ៃអាមី កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ឈ្មោះលោក ត្រាំ កូនប្រុសរបស់លោក គឺលោក ដូណាល់ ត្រាំ អេរិក ព្រមទាំងអង្គការ Trump ជាដើមបណ្តឹង។ បណ្តឹងនេះចោទប្រកាន់ថា សេវាចំណូលផ្ទៃក្នុង និងក្រសួងរតនាគារ ថា “បានអនុញ្ញាតឱ្យបុគ្គលិកដែលមានចរិតនយោបាយ និងទុច្ចរិតម្នាក់” ធ្វើឱ្យលេចធ្លាយព័ត៌មានពន្ធឯកជនទៅកាន់កាសែត New York Times និង ProPublica ក្នុងចំណោមស្ថាប័នផ្សេងទៀត។

បណ្តឹងនេះបាននិយាយថា “ចុងចោទបានបង្កគ្រោះថ្នាក់ ដល់កេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុរបស់ដើមបណ្តឹង ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះអាជីវកម្ម របស់ពួកគេដោយអយុត្តិធម៌ បានបង្ហាញពួកគេក្នុងពន្លឺមិនពិត និងប៉ះពាល់អវិជ្ជមានដល់តំណែង សាធារណៈរបស់ប្រធានាធិបតី ត្រាំ និងដើមបណ្តឹងផ្សេងទៀត” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top