ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង សង្គ្រាមអាមេរិកថា យោធាត្រៀមខ្លួនរួចជាស្រេច ដើម្បី «អនុវត្តអ្វីដែល» ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាទាក់ទងនឹងអ៊ីរ៉ង់

បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា យោធាបានត្រៀមខ្លួនរួច ជាស្រេចដើម្បី «អនុវត្តអ្វីដែល» លោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាទាក់ទងនឹងអ៊ីរ៉ង់ ខណៈដែល «កងនាវា» កងទ័ពជើងទឹកកំពុងធ្វើដំណើរឆ្ពោះទៅតំបន់នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ លោក Hegseth បានព្រមានអ៊ីរ៉ង់កុំឱ្យបន្តប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហើយដែលត្រូវបានអ៊ីរ៉ង់បដិសេធ។

លោកបានមានប្រសាសន៍ថា «យើងនឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តអ្វីដែលប្រធានាធិបតីរូបនេះ រំពឹងទុកពីក្រសួងសង្គ្រាម»។

លោក Hegseth បានចាត់ទុកប្រតិបត្តិការ របស់សហរដ្ឋអាមេរិកថ្មីៗនេះ ដែលបានចាប់ខ្លួនប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro ថាជាការបង្ហាញពីសមត្ថភាព និងចេតនា។ «នោះផ្ញើសារទៅកាន់ គ្រប់រាជធានីទាំងអស់ នៅជុំវិញពិភពលោកថា នៅពេលដែលប្រធានាធិបតី ត្រាំ និយាយ លោកចង់ធ្វើ»៕

To Top