ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងថាអ៊ុយក្រែន ត្រៀមរួចរាល់បទឈប់បាញ់គ្នា សំដៅទីតាំងថាមពលជាមួយនឹងរុស្សី

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីសង្កេតមើលបទឈប់បាញ់គ្នា ទៅលើវិស័យថាមពលជាមួយរុស្ស៊ី ដែលបានចាប់ផ្តើមពេញមួយ យប់កាលពីថ្ងៃសុក្រ។

លោក Zelensky បាន​និយាយ​ក្នុង​សុន្ទរកថា ​ល្ងាច​របស់​លោក​ថា ៖ ប្រទេសអ៊ុយក្រែន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ទប់​ស្កាត់​ពី​ការ​វាយ​ប្រហារ ហើយ​ថ្ងៃ​នេះ ​យើង​មិន​បាន​វាយ​ប្រហារ​ រោងចក្រ​ថាមពល​របស់​រុស្ស៊ី​ទេ។

លោកបានបន្ថែមថាសហរដ្ឋអាមេរិក បានស្នើឱ្យផ្អាកមួយសប្តាហ៍ ក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

គួរឲ្យដឹងដែរថាកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានស្នើឱ្យប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជៀសវាងការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន និងទីក្រុងផ្សេងទៀតរយៈពេលមួយសប្តាហ៍ ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក៕

ប្រែសម្រួល៖ស៊ុនលី

To Top