ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា ចាប់ផ្តើមការលើកលែងទោសទូទៅ ដែលគ្របដណ្តប់លើ អំពើហិង្សានយោបាយ

ការ៉ាកាស ៖​ ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសនៅថ្ងៃសុក្រចុងសប្តាហ៍នេះ អំពីការចាប់ផ្តើមដំណើរ ការលើកលែងទោសទូទៅ ដែលគ្របដណ្តប់ លើអំពើហិង្សានយោបាយ ដោយចាប់ផ្តើមជាមួយនឹង ការលើកកម្ពស់ច្បាប់ លើកលែងទោសទូទៅ ។

លោកស្រី Rodriguez បានឧ្យដឹងក្នុងអំឡុងពេលថ្លែងសុន្ទរកថា សាធារណៈថា ច្បាប់ដែលបានស្នើឡើង ដែលត្រូវបានគេរំពឹងថា នឹងត្រូវបានពិភាក្សានៅក្នុងរដ្ឋសភា ក្នុងពេលឆាប់ៗនេះ អាចគ្របដណ្តប់លើ «រយៈពេលទាំងមូលនៃអំពើហិង្សានយោបាយ» នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ១៩៩១ ។

លោកស្រីមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមអំពីវិសាលភាព ឬពេលវេលានៃច្បាប់​ ដែលបានស្នើឡើងនោះទេ៕
ប្រែម្រួល​ ឈូក​ បូរ៉ា

To Top