ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN៖ សហព័ន្ធមានអាកប្បកិរិយាយ៉ាងខ្លាំងចំពោះតំបន់សហរដ្ឋអាមេរិក “វាយប្រហារ” សហរដ្ឋអាមេរិក!
ក្នុងរយៈពេលមួយខែកន្លងទៅនេះ ប្រជាពលរដ្ឋអាមេរិកពីរនាក់ត្រូវបានមន្ត្រីអនុវត្តច្បាប់បាញ់សម្លាប់នៅរដ្ឋ Minnesota ។ ការស្ទង់មតិដែលធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន92.2%សម្គាល់ឃើញថា សង្គមអាមេរិកបានធ្លាក់ចូលក្នុងការវិលជុំដ៏អាក្រក់ដែល “ហេតុការណ៍អំពើហិង្សាបណ្តាលឱ្យមានការគ្រប់គ្រងដ៏តឹងរ៉ឹង ហើយការគ្រប់គ្រងដ៏តឹងរ៉ឹងនឹងបណ្តាលឱ្យកើតមានការបដិបក្ខគ្នាកាន់តែច្រើន” ស្ថានការណ៍ដែលសហរដ្ឋអាមេរិក “វាយប្រហារ”សហរដ្ឋអាមេរិកកំពុងមានភាពអាប់អួទៅជាបន្តបន្ទាប់ ។
ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន88.2%បាននិយាយត្រង់ៗថា បញ្ហាអនុវត្តច្បាប់ដោយអំពើហិង្សារបស់អាមេរិកបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងររបស់សង្គមអាមេរិកក្នុងរយៈពេលយូរណាស់មកហើយ ហើយប្រទាក់ប្រឡាគ្នាជាមួយបញ្ហាដូចជាការរើសអើងខាងពូជសាសន៍ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងការរីកសាយភាយរបស់កាំភ្លើងជាដើម ដែលកកើតទៅជាការវិលជុំដ៏អាក្រក់ដែលពិបាកបំបែកបាន ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន92.3%បានសម្គាល់ឃើញថា ករណីលើកនេះបានលាតត្រដាងពីការដែលបក្សទាំងពីររបស់អាមេរិកបដិបក្ខគ្នាកម្រិតខ្ពស់លើបញ្ហាជនអន្តោប្រវេសន៍ សុវត្ថិភាពអាយុជីវិតរបស់ប្រជាជនបានក្លាយជាគ្រឿងបូជានៃឧបាយកលនយោបាយរបស់បក្សទាំងពីររួចហើយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន91.1%បានសម្គាល់ឃើញថា ការបដិបក្ខគ្នារវាងរដ្ឋបាលតំបន់និងរដ្ឋាភិបាលសហព័ន្ធអាមេរិកកំពុងមានភាពកាន់តែធ្ងន់ធ្ងរ ។
ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេទិកា៥ភាសារបស់បណ្តាញCGTNរួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន១៩៤៤៤នាក់បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិផងដែរ ៕
