ព័ត៌មានអន្តរជាតិ

កាសែតវ៉ាស៊ិនតោន ប៉ុស្តិ៍រាយការណ៍ថា សហរដ្ឋអាមេរិក មិនទាន់រួចរាល់ ក្នុងការវាយប្រហារ ទៅលើប្រទេស អ៊ីរ៉ង់នៅឡើយទេ

" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់កាសែត Wall Street Journal បានរាយការណ៍ ដោយដកស្រង់ សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកមិនទាន់ត្រៀម ខ្លួនរួចជាស្រេចក្នុងការវាយ លុកប្រទេសអ៊ីរ៉ង់ទេ។

ប្រភពដដែលបានសរសេរទៀតថា មូលហេតុសំខាន់ របស់សហរដ្ឋអាមេរិក ក៏ដោយសារតែខ្លួន ត្រូវដាក់ពង្រាយការការពារដែន អាកាសបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីអាចទប់ទល់នឹងការសងសឹក ដែលអាចកើតមានជាមុនសិន។

" "

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូននូវអ្វីដែលប្រធានាធិបតីអាមេរិក Donald Trump បានពណ៌នាថាជា អាវុធដ៏ធំ និងស្រស់ស្អាតទៅកាន់មជ្ឈិមបូព៌ា ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln ដើម្បីដាក់សម្ពាធដល់ទីក្រុងតេហរ៉ង់ ឱ្យទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។

" "

កាសែតវ៉ាស៊ិនតោនWSJ ដដែលក៏បាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពរបស់ខ្លួនថា ទោះបីជាមានការកើនឡើង ក៏ដោយ ការវាយប្រហារតាមអាកាសរបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់ មិននៅជិតពេកនោះទេពី ព្រោះទីក្រុងវ៉ាស៊ីនតោន ត្រូវការធ្វើឱ្យប្រាកដថាអ៊ីស្រាអែល សម្ព័ន្ធមិត្តអារ៉ាប់ និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុង តំបន់ត្រូវបានការពារយ៉ាងត្រឹមត្រូវ។

គួរឲ្យដឹងដែរថាមន្ទីរបញ្ចកោណកំពុងផ្លាស់ប្តូរទីតាំងប្រព័ន្ធមីស៊ីល Thaad និងប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀត ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី គុយវ៉ែត បារ៉ែន អារ៉ាប៊ីសាអូឌីត កាតា និងកន្លែងផ្សេងទៀត នេះបើតាមការបញ្ជាក់ របស់មន្ត្រីការពារជាតិ៕

ប្រែសម្រួល៖ស៊ុនលី

To Top