ទីក្រុងហាណូយ ប្រទេសវៀតណាម ចង់សាងសង់អាងស្តុកទឹកក្រោមដី ដ៏ធំមួយ ដើម្បីទប់ទល់នឹងទឹកជំនន់
បរទេស៖ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ក្នុងទីក្រុងក្នុងអំឡុង ពេលមានភ្លៀងធ្លាក់ខ្លាំង ទីក្រុងហាណូយ ប្រទេសវៀតណាម មានគម្រោងសាងសង់អាងស្តុកទឹកក្រោមដី ដ៏ធំមួយដែលមានសមត្ថភាពផ្ទុកទឹកប្រហែល ១២៥ លានម៉ែត្រគូប។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមផែនការ មេ សម្រាប់រាជធានីដែលមានចក្ខុវិស័យ ១០០ ឆ្នាំ ហេតុផលមួយសម្រាប់ ការកែសម្រួលផែនការនេះ គឺចំណុចខ្វះខាត ដែលមានស្រាប់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។ ទាំងនេះរួមមានការបំពុលបរិស្ថាន សំណល់ទឹក កាកសំណល់ ការកកស្ទះចរាចរណ៍ ភាពស៊ីវិល័យ និង សណ្តាប់ធ្នាប់ទីក្រុងមិនគ្រប់គ្រាន់ និងទឹកជំនន់នៅលើដងផ្លូវ ជាច្រើនក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។
ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ ទីក្រុងហាណូយ កំពុងមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្រោមដី និងប្រព័ន្ធដឹកជញ្ជូន រួមផ្សំជាមួយនឹងប្រព័ន្ធប្រមូលទឹកក្រោមដី អាងស្តុកទឹកគ្រប់គ្រងទឹកជំនន់ក្រោមដី និងស្ថានីយ៍បូមទឹក។
នៅក្នុងការរៀបចំរចនា សម្ព័ន្ធទីក្រុងឡើងវិញ ការផ្តោតអារម្មណ៍គឺទៅលើហេដ្ឋារចនាសម្ព័ន្ធក្រោមដី ជាមួយនឹងការ វិនិយោគលើកន្លែង សាធារណៈក្រោមដី ចំណតរថយន្តក្រោមដី និង ជាពិសេសការដឹកជញ្ជូន ក្រោមដីរួមផ្សំជាមួយ នឹងអាងស្តុកទឹកក្រោមដីទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ឱ្យបានហ្មត់ចត់។ វាត្រូវបានស្នើឡើងថា អត្រានៃការលិចទឹកក្រោមដីនៅក្នុងទីក្រុងលើសពី ៤០% នៃផ្ទៃដីសាងសង់ទីក្រុង។
ប្រែសម្រួលៈ ណៃ តុលា
