ព័ត៌មានអន្តរជាតិ

​ កិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក និងអ៊ីរ៉ង់ បន្ដស្ថិតក្នុងភាពមិនច្បាស់លាស់​ ចំពេលមានភាពតានតឹងកើនឡើង

" "

គែរ ៖ ផែនការសម្រាប់ការចរចា នុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ដែលមានសក្តានុពលនៅតែមិនច្បាស់លាស់ ខណៈដែលរបាយការណ៍ អំពីកិច្ចប្រជុំនាពេលខាងមុខនៅទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានសួរដោយមន្ត្រីអ៊ីរ៉ង់ ខណៈដែលភាគីទាំងពីរបន្តផ្លាស់ប្តូរការព្រមាន និងជំរុញការដាក់ពង្រាយយោធា ចំពេលមានភាពតានតឹង ក្នុងតំបន់កើនឡើង។

គេហទំព័រ​ Axios បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់​ ដែលបានឧ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi ត្រូវបានគេរាយការណ៍ថា​ មានគម្រោងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល​ នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ ដែលមានសក្តានុពល និងបញ្ហាផ្សេងៗទៀត។

" "

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់​ ក្រោយមកបានបង្ហាញ ការសង្ស័យលើរបាយការណ៍ទាំងនោះ។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ដោយដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ បានឧ្យដឹងថា ព័ត៌មានលម្អិត នៃកិច្ចចរចាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

" "

ទីភ្នាក់ងារនេះ​បានរាយការណ៍ថា «ការចរចាដែលអាចកើតមាននៅតែស្ថិត ក្នុងដំណាក់កាលបឋម ហើយនៅពេលដែលក្របខ័ណ្ឌ និងរចនាសម្ព័ន្ធទាំងមូល នៃកិច្ចចរចាមានរូបរាង ដំណាក់កាលជាបន្តបន្ទាប់ និងព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបញ្ចប់»។

មុននេះបន្តិច អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់​ កំពុងសិក្សាដោយប្រុងប្រយ័ត្ន អំពីរចនាសម្ព័ន្ធនៃការចរចា​ ដែលអាចកើតមានជាមួយទីក្រុងវ៉ាស៊ីនតោន ដោយផ្តោតលើការលើកទណ្ឌកម្ម និងការជំរុញផលប្រយោជន៍ជាតិ។

លោកបានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយទណ្ឌកម្មនៅតែជាអាទិភាពស្នូល។ លោក Baghaei បានលើកឡើងពីលោក Araghchi ដែលលេីកឡេីងថា បញ្ហានុយក្លេអ៊ែរត្រូវបានគេប្រើជាយូរមកហើយជាលេសសម្រាប់ជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានបន្ថែមថា តម្រូវការចម្បងរបស់អ៊ីរ៉ង់​ នៅក្នុងកិច្ចចរចាណាមួយគឺ «ការដកចេញនូវទណ្ឌកម្មអយុត្តិធម៌»៕

To Top