ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ពិភពលោក នឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់ជាងមុន ដោយសារសន្ធិសញ្ញា កាត់បន្ថយអាវុធ នុយក្លេអ៊ែរដ៏សំខាន់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ផុតកំណត់

" "

បរទេស៖ ពិភពលោកនឹងក្លាយជាកន្លែង ដ៏គ្រោះថ្នាក់ជាងមុន ខណៈដែលសន្ធិសញ្ញាកាត់បន្ថយអាវុធ នុយក្លេអ៊ែរដ៏សំខាន់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិកផុតកំណត់ , នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សន្ធិសញ្ញា New START ដែលកំណត់ឃ្លាំងអាវុធ នុយក្លេអ៊ែរធំៗ ពីររបស់ពិភពលោក នឹងផុតកំណត់ជាផ្លូវការ នៅថ្ងៃទី ៥ ខែកុម្ភៈ។ លោក Peskov បានបញ្ជាក់ជាថ្មី អំពីការផ្តល់ជូនរបស់រុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងនេះ រយៈពេលមួយឆ្នាំទៀតក្នុងអំឡុង ពេលសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ។

" "

លោកថា “ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកនឹងផ្លាស់ប្តូរ ទៅជារដ្ឋដ៏គ្រោះថ្នាក់ជាងមុន បើធៀបនឹងអ្វីដែលយើងធ្លាប់មាន រហូតមកដល់ពេលនេះ”។ ប្រសិនបើសហរដ្ឋអាមេរិកបដិសេធការពន្យារពេល “វានឹងអាក្រក់ខ្លាំងណាស់សម្រាប់សុវត្ថិភាពរបស់ពិភពលោក សម្រាប់សន្តិសុខជាយុទ្ធសាស្ត្រ” ។

" "

ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ ២០១១ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយហានិភ័យនុយក្លេអ៊ែរសម័យសង្គ្រាមត្រជាក់ New START ហើយត្រូវបានបន្តចុងក្រោយក្នុងឆ្នាំ ២០២១។ សន្ធិសញ្ញានេះកំណត់ចំនួនអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធចែកចាយដែលប្រទេសនីមួយៗអាចមាន និងដាក់ពង្រាយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top