ព័ត៌មានអន្តរជាតិ

សន្និសីទសារព័ត៌មាននៃកម្មវិធី រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបង្ហាញពីចំណុចលេចធ្លោ នៃការច្នៃប្រឌិតកម្មវិធីសម្តែង

នៅថ្ងៃទី ៤ ខែកុម្ភៈ សន្និសីទសារព័ត៌មាននៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងប៉េកាំង ដោយបង្ហាញពីចំណុចលេចធ្លោនៃការផលិតកម្មវិធីនិងការប្រើប្រាស់បច្ចេកវិទ្យា ព្រមទាំងប្រកាសពីឈ្មោះពិធីករពិធីការិនី និងការរចនាឆាកសម្តែងជាដើម។

តាមការលើកឡើងឱ្យដឹងថា កម្មវិធីសម្តែងរួមបញ្ចូលនូវភាពច្នៃប្រឌិតដែលស្រូបយកការបំផុសគំនិតពីវប្បធម៌ប្រពៃណី ដោយរួមបញ្ចូលនូវទម្រង់នៃការសម្តែងដូចជារបាំ ល្ខោន និងចម្រៀងជាមួយបច្ចេកវិទ្យាដូចជារូបភាពដែលបង្កើតដោយ AI និងបច្ចេកទេសពង្រីកទំហំឆាកសម្តែង ដើម្បីបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ។ សិល្បករមកពីប្រទេសទីទៃគ្នាប្រើប្រាស់តន្ត្រីនិងរបាំជាមធ្យោបាយសន្ទនាដោយបង្ហាញពីការរួមបញ្ចូលគ្នាខាងអរិយធម៌៕

To Top