រុស្ស៊ី បេីកការវាយប្រហារ គោលដៅថាមពល និងយោធារបស់អ៊ុយក្រែន
មូស្គូ៖ រុស្ស៊ី បានបើកការវាយប្រហារពេញ មួយយប់លើសហគ្រាស ឧស្សាហកម្មយោធា-អ៊ុយក្រែន កន្លែងផលិតថាមពល ក៏ដូចជាកន្លែងផ្ទុក និងដំឡើងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ នេះបេីយោងតាមក្រសួងការពារជាតិរុស្ស៊ី។
ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន ទៅលើកន្លែងស៊ីវិល នៅលើទឹកដីរុស្ស៊ី កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបើកការវាយប្រហារដ៏ធំមួយពេញមួយយប់ដោយប្រើអាវុធអាកាស និងដីរយៈចម្ងាយឆ្ងាយ មានភាពជាក់លាក់ខ្ពស់ ក៏ដូចជាយន្តហោះគ្មានមនុស្ស បើកវាយប្រហារផងដែរ ។
ក្រសួងបានបន្ថែមថា គោលបំណង នៃប្រតិបត្តិការត្រូវបានសម្រេច ហើយគោលដៅ ដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ។
ក្រសួងបានឧ្យដឹងថា កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារ ចំណុចដាក់ពង្រាយបណ្តោះអាសន្ន នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស នៅក្នុងតំបន់ចំនួន ១៤៩ផងដែរ។
ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់ទម្លាក់គ្រាប់បែកផ្លូវអាកាសដឹកនាំមួយ គ្រាប់រ៉ុក្កែត ដែលបាញ់ដោយប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និង យន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៩៩គ្រឿង៕
ប្រែសម្រួល ឈូក បូរ៉ា
