ព័ត៌មានអន្តរជាតិ

មេបញ្ជាការកំពូល អះអាងថាអ៊ីរ៉ង់ បានធ្វើឲ្យប្រសើរឡើង កាន់តែទំនើប នៃមីស៊ីលឆ្លងទ្វីបរបស់ខ្លួន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រមុខសេនាធិការកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់បានប្រកាសថា ប្រទេសអ៊ីរ៉ង់បានបញ្ចប់ការ ធ្វើឱ្យប្រសើរឡើង នូវបច្ចេកទេស នៃឃ្លាំង អាវុធមីស៊ីលផ្លោងរបស់ខ្លួន ហើយបានផ្លាស់ប្តូរជាផ្លូវការ នូវគោលលទ្ធិយោធា របស់ខ្លួនទៅ ជាការវាយលុកបន្ថែមទៀត។
ចំណាត់ការនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក បានដាក់ពង្រាយក្រុមវាយប្រហារតាមនាវាទៅកាន់តំបន់ ដោយគំរាមកំហែងដល់ សកម្មភាពយោធាប្រឆាំងនឹងទីក្រុងតេហរ៉ង់។

ថ្លែងកាលពីថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីតាំងមីស៊ីល របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមក្រោមដី (IRGC) លោកឧត្តមសេនីយ Abdolrahim Mousavi បាននិយាយថា ៖ដោយការធ្វើឱ្យប្រសើរឡើង នូវកាំជ្រួចមីស៊ីល នៅក្នុងគ្រប់ផ្នែកបច្ចេកទេស អ៊ីរ៉ង់អាចពង្រឹង អំណាចរារាំងរបស់ខ្លួន។

មេបញ្ជាការកំពូលម្នាក់នេះបានភ្ជាប់ដោយផ្ទាល់ នូវចំណុចស្នូលយុទ្ធសាស្ត្រទៅនឹង សង្រ្គាមរយៈពេល១២ថ្ងៃ នៅក្នុងខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលកងកម្លាំងអាមេរិក និងអ៊ីស្រាអែលវាយប្រហារ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ មេបញ្ជាការក៏បាននិយាយដែរថា ៖ យើងបានផ្លាស់ប្តូរគោលលទ្ធិយោធា របស់យើងពីការការពារ ទៅជាការវាយលុកដោយប្រកាន់ យកគោលនយោបាយ នៃសង្គ្រាមមិនស៊ីមេទ្រី និងការឆ្លើយតបទៅនឹងសត្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top