អ៊ីរ៉ាក់និង បារាំងពិភាក្សាពីសន្តិសុខអ្នកជាប់ឃុំរបស់ក្រុម IS ចំពេលមានភាពតានតឹងក្នុងតំបន់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សយានៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសន្តិសុខក្នុងតំបន់។
លោក Al-Sudani បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ាក់ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសបារាំង ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក។
លោកបាននិយាយថា អ៊ីរ៉ាក់បានទទួលយកការទទួលខុសត្រូវដ៏សំខាន់ក្នុងនាមសហគមន៍អន្តរជាតិក្នុងការផ្ទេរក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ដែលសង្ស័យពីពន្ធនាគារក្នុងប្រទេសស៊ីរី ដោយបន្ថែមថាទីក្រុងបាកដាដត្រូវការការគាំទ្រពីអន្តរជាតិតាមអ្វីដែលគាត់បានពិពណ៌នាថាជាពេលវេលាដ៏សំខាន់មួយ។ លោកបានបន្តថា ប្រទេសដែលពាក់ព័ន្ធត្រូវតែបំពេញកាតព្វកិច្ចដោយធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួន។
ស្តីពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លោក al-Sudani បានរំលឹកឡើងវិញនូវការគាំទ្ររបស់អ៊ីរ៉ាក់សម្រាប់ការសន្ទនាជាផ្លូវសំខាន់ឆ្ពោះទៅរកការបន្ថយការកើនឡើង និងដំណោះស្រាយដោយសន្តិវិធី។
លោក Barrot បាននិយាយ
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសបារាំងមានបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ាក់ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ លោកបានសរសើរតួនាទីរបស់អ៊ីរ៉ាក់ក្នុងការផ្ទេរអ្នកជាប់ឃុំថាបានរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសបារាំងក្នុងការផ្តល់ការគាំទ្រលើបញ្ហាទាក់ទងនឹងអ្នកជាប់ឃុំ៕
ប្រែសម្រួល៖ស៊ុនលី
