ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ូឡូញលើកឡើងថា ប្រទេសរបស់លោក ពិតជាត្រូវការកម្មវិធីអាវុធ នុយក្លេអ៊ែរខ្លួនឯង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី​ប៉ូឡូញ ​ត្រូវ​ការ​អភិវឌ្ឍ​កម្មវិធី​អាវុធ ​នុយក្លេអ៊ែរ​របស់​ខ្លួន ។ នេះបើយោងតាមលោក​ប្រធានាធិបតី Karol Nawrocki បាន​ស្នើ​ដោយ​លើក​ឡើង ​ពី​ការ​យល់​ឃើញ​ថា ​ជា​ការ​គំរាម​កំហែង​របស់​រុស្ស៊ី ។

សមាជិកអឺរ៉ុបរបស់អង្គការណាតូ បានលើកឡើងជាយូរមកហើយ នូវអ្វីដែលពួកគេអះអាងថា ជាទិដ្ឋភាពនៃការឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការបង្កើតយោធាដ៏ធំរបស់ពួកគេ ។ យ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូ បានច្រានចោលការអះអាងបែបនេះថា ជារឿងមិនសមហេតុសមផល និងការភ័យខ្លាចដោយគ្មានមូលដ្ឋាន ។

ប្រទេសប៉ូឡូញ គឺជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធ នុយក្លេអ៊ែរ ដែលទទួលស្គាល់តែរដ្ឋប្រដាប់អាវុធ នុយក្លេអ៊ែរចំនួនប្រាំប៉ុណ្ណោះ៖ ចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ទន្ទឹម​នឹង​នេះ ការ​និយាយ​អំពី​ការ​ទទួល​បាន​អាវុធ​ នុយក្លេអ៊ែរ​លែង​ជា​បម្រាម​ទៀត​ហើយ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ ប្រធានបទនេះ ត្រូវបានពិភាក្សាកាន់តែខ្លាំងឡើង ដោយប្រព័ន្ធផ្សព្វផ្សាយ និងទទួលបាន អ្នកតស៊ូមតិក្នុងចំណោមអ្នកនយោបាយ សមាជិកសភា មន្ត្រីយោធា និងអ្នកជំនាញ ។

គួរឲ្យដឹងដែរថាកាលពីខែកក្កដាកន្លងទៅ ប្រធានទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បាននិយាយថា ប្រទេសអាល្លឺម៉ង់អាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានខែ ប៉ុន្តែបានកត់សម្គាល់ថា សេណារីយ៉ូគឺស្ថិត នៅក្នុងតំណាក់កាលសម្មតិកម្ម សុទ្ធសាធ ៕

ប្រែសម្រួល៖ស៊ុនលី

To Top