ព័ត៌មានអន្តរជាតិ

ការសម្តែងពន្លឺភ្លើងឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបំភ្លឺអគារ Burj Khalifa Tower ដែលជាអគារខ្ពស់បំផុតលើពិភពលោក​រយៈពេល៧ឆ្នាំជាប់ៗគ្នា

នាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ពិធីសម្តែងពន្លឺភ្លើងនិទាឃរដូវឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញនៅអគារ Burj Khalifa Tower ដែលមានទីតាំងនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាអគារខ្ពស់បំផុតរបស់ពិភពលោក ។

ការសម្តែងដ៏អស្ចារ្យនៃពន្លឺនិងស្រមោលនេះ ដែលត្រូវបានរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមប្រធានបទ “សេះបំផាយទៅមុខ” ដែលបានពិពណ៌នាអំពីស្មារតីយុគសម័យនៃនិទាឃរដូវឆ្នាំមមី និងការរួមបញ្ចូលគ្នានៃអរិយធម៌ចិននិងអេមីរ៉ាតអារ៉ាប់រួមដ៏គួរឱ្យរំជួលចិត្ត ដើម្បីប្រសិទ្ធពរជ័យយ៉ាងស្មោះស្ម័គ្របំផុតចំពោះជនជាតិចិននៅជុំវិញពិភពលោក និងប្រជាជននៃគ្រប់ប្រទេសទាំងអស់។

សូមបញ្ជាក់ថា នេះគឺជាឆ្នាំទី៧ជាប់ៗគ្នាដែលអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបំភ្លឺអគារ Burj Khalifa Tower ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន៕

To Top