ព័ត៌មានអន្តរជាតិ

សហភាពព័ត៌មាន​ធំ​៧ ​លើ​សកលលោករួមគ្នាផ្សព្វផ្សាយពី​កម្មវិធី​រាត្រី​សមោសរ​ អបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ឆ្នាំ​មមី​នៃ​អគ្គ​ស្ថានីយវិទ្យុ​ និង​ទូរទស្សន៍​មជ្ឈិម​ចិន​

ក្នុង​​ឱកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មមីឆ្នាំ​​២០២៦ ខិតជិតចូលមកដល់ ទីភ្នាក់​ងារ​ព័ត៌មាន​វីដេអូ​អន្តរជាតិ ​នៃ​អគ្គ​ស្ថានីយវិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបានរួម​សហការជាមួយសហភាព​ព័ត៌មាន​ធំចំនួន​៧​បូករួមទាំងសហភាពផ្សព្វផ្សាយអាស៊ី​-មហាសមុទ្រប៉ាស៊ីហ្វិក សហភាពផ្សព្វផ្សាយអាហ្រ្វិក សហភាព​ព័ត៌មាន​អាមរិក​ឡាទីន សហភាព​ផ្សព្វផ្សាយ​ប្រទេស​អារ៉ាប់​ប៊ី​សាអូទិត សហភាព​ផ្លាស់ប្តូរ​ព័ត៌មាន​អឺរុប​ សហភាព​វិទ្យុ​និង​ទូរទស្សន៍​ជាតិ ​នៃ​អង្គការ​សហប្រតិបត្តិការ​អ៊ី​ស្លាម​ជាមួយ​និង​សហភាព​ផ្សព្វផ្សាយ​ការ៉ាប៊ីន ដើម្បីផ្សព្វផ្សាយពី​កម្មវិធី​រាត្រី​សមោសរ​អបអរសាទរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ឆ្នាំ​មមី ​នៃ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​។ 

កម្មវិធីដ៏​ល្អប្រណិត​នៃ​រាត្រី​សមោសរអបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​នឹងត្រូវបាន​ចាក់​ផ្សាយ​ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយទៅកាន់​សកលលោក​ តាម​រយៈ​ប្រព័ន្ធ​សារព័ត៌មានជាង ​៤០០​ នៃសហភាពព័ត៌មានទាំងនេះនៅ​ប្រទេស​ និង​តំបន់​ចំនួន​១៨១។

បច្ចុប្បន្ន​នេះ​ អ្នក​ទទួល​ខុសត្រូវសហភាព​ព័ត៌មាន​ធំ​ទាំង​៧​បាន​សម្តែង​ការ​ជូនពរ​ដ៏​ល្អ​បវរ ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​មមី​ជូន​ចំពោះ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ជា​បន្តបន្ទាប់​ ដោយជូន​ពរកម្មវិធី​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ទទួល​បាន​ជោគ​ជ័យ​យ៉ាងគាប់​ប្រសើរ​ ព្រម​ទាំង​រំពឹងការធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ដើម្បីធ្វើ​ឱ្យ​ប្រជាជន​នៃបណ្តា​ប្រទេសនានា​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅមក​ក្នុង​ការ​ផ្លាស់ប្តូរ​វប្បធម៌​ បង្កើនចំណង​មិត្ត​ភាព​ បំពេញ​បន្ថែម​ភាព​រស់រវើក​ថ្មីក្នុងការ​ផ្លាស់​ប្តូរ ​និងការ​រៀន​សូត្រពីអរិយធម៌ខុសគ្នាទៅវិញ​ទៅមក ​៕

To Top