ព័ត៌មានអន្តរជាតិ

ប្រជាជនកាណាដា ភាគច្រើន​ មានការព្រួយបារម្ភ អំពីការគំរាមកំហែង ដល់អធិបតេយ្យភាព របស់សហរដ្ឋអាមេរិក

អូតាវ៉ា ៖​ ប្រជាជនកាណាដា ភាគច្រើនមានការព្រួយបារម្ភ អំពីការគំរាមកំហែង ដែលអាចកើតមានពីសហរដ្ឋអាមេរិក​ ចំពោះអធិបតេយ្យភាពជាតិ របស់ប្រទេសកាណាដា នេះបើយោងតាមរបាយការណ៍របស់ CTV News ដោយដកស្រង់លទ្ធផលស្ទង់មតិពី Nanos Research។

យោងតាមរបាយការណ៍ អ្នកឆ្លើយតប ៦៤ភាគរយ បានឧ្យដឹងថា​ ពួកគេមានអារម្មណ៍ព្រួយបារម្ភ ខណៈដែល ១៩ភាគរយបានឧ្យដឹងថា ពួកគេមិនព្រួយបារម្ភ និង ១៧ភាគរយនៅតែអព្យាក្រឹត។

ការវិភាគទិន្នន័យតាមប្រជាសាស្ត្របានបង្ហាញថា ការព្រួយបារម្ភគឺខ្ពស់បំផុត ក្នុងចំណោមប្រជាជនវ័យចំណាស់ ដោយជនជាតិកាណាដាដែលមានអាយុ ៥៥ឆ្នាំឡើងទៅរាយការណ៍ពីកម្រិត នៃការព្រួយបារម្ភច្រើនបំផុត។

ការស្ទង់មតិនេះក៏បានបង្ហាញពីគម្លាតយេនឌ័រ ក្នុងការយល់ឃើញផងដែរ ដោយសារស្ត្រីហាក់ដូចជាមើលឃើញ សហរដ្ឋអាមេរិក ជាការគំរាមកំហែង បើប្រៀបធៀបទៅនឹងបុរស ឬ ៦៩,៣ ភាគរយធៀបនឹង ៥៧,៩​ ភាគរយរៀងៗខ្លួន នេះបើយោងតាម ​​CTV News៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top