ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងបាញ់ប្រហារ ចំនួន១៤គ្រាប់ អំឡុងពេលប្រកួតកីឡា វាយកូនហ្គោលលើទឹកកកក នៅអាមេរិក សម្លាប់មនុស្ស២នាក់ និង៣នាក់ របួសធ្ងន់

ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារក្នុងអំឡុង ពេលការប្រកួតវាយកូនគោលលើទឹកកក របស់ក្មេងប្រុសនៅ Pawtucket រដ្ឋ Rhode Island សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សពីរនាក់ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅ Dennis M. Lynch Arena ក្នុងអំឡុងពេលការប្រកួតរវាងក្រុម Coventry/Johnston និង Blackstone Valley Co-op។

លោកស្រី Tina Goncalves នាយប៉ូលីស Pawtucket បាននិយាយថា ការបាញ់ប្រហារនេះហាក់ ដូចជាត្រូវបានកំណត់គោលដៅ និងបណ្តាលមកពីជម្លោះគ្រួសារ ។ លោកស្រីបានបន្ថែមថា បន្ទាប់ពីសម្លាប់មនុស្សពីរនាក់ ជនសង្ស័យ បានស្លាប់ដោយសារអ្វីដែលអាជ្ញាធរជឿថា ជារបួសដោយកាំភ្លើងបាញ់ខ្លួនឯង ។

ប៉ូលីសបាននិយាយថា មនុស្សបីនាក់ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។

យោងតាមកាសែត The Providence Journal យ៉ាងហោចណាស់មានការបាញ់ប្រហារចំនួន ១៤ គ្រាប់ ហើយការផ្សាយផ្ទាល់នៃការប្រកួតបង្ហាញថា កីឡាករ និងអ្នកទស្សនាកំពុងរត់គេចខ្លួនដោយភ័យស្លន់ស្លោរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top