ព័ត៌មានអន្តរជាតិ

​ យោធាចិន​ ធ្វើការល្បាតត្រៀមខ្លួន ប្រយុទ្ធនៅសមុទ្រចិនខាងត្បូង

ប៉េកាំង ៖ អ្នកនាំពាក្យម្នាក់បានឧ្យដឹងថា យោធាចិនបានធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធតាមជើងទឹក និងផ្លូវអាកាសនៅក្នុងដែនទឹកនៃសមុទ្រចិនខាងត្បូង​ ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ។

លោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋាន ភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនបានឧ្យដឹងថា ប្រទេសហ្វីលីពីន បានសហការជាមួយប្រទេស នៅខាងក្រៅតំបន់​ ដើម្បីរៀបចំអ្វីដែលហៅថាការល្បាតរួមគ្នា ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា កងកម្លាំងនៃបញ្ជាការដ្ឋាន នឹងការពារអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍សមុទ្រ របស់ប្រទេសចិនយ៉ាងម៉ឺងម៉ាត់ ហើយរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់យ៉ាងរឹងមាំ៕

To Top