ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN អំពីការ «ក្លាយជាជនជាតិចិន» ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន
ការ«ក្លាយជាជនជាតិចិន»ដែលជាបញ្ហាពិភាក្សាផ្ទុះឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម បាននិងកំពុងវិវត្តន៍ទៅជាវិធីដ៏ត្រឹមត្រូវសម្រាប់ការទទួលបទពិសោធវប្បធម៌ចិន និងយល់ដឹងអំពីប្រទេសចិន ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ។
យោងតាមការស្ទង់មតិដែលបណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើចំពោះអ្នកប្រើអ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨០.៨% មានការរំពឹងថា «ក្លាយជាជនជាតិចិន» ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦នេះ ចំនួនការកក់សំបុត្រយន្តហោះរបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសចិនបានកើនឡើងជាងបួនដង បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥ ។
យោងតាមទិន្នន័យអ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦.៧% បានរំពឹងថាទៅឆ្លងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅប្រទេសចិន រីឯអ្នកផ្តល់បទសម្ភាសន៍ចំនួន ៩៥.១% ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការឈ្វេងយល់អំពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។
ការស្ទង់មតិនេះត្រូវបានចេញផ្សាយនៅលើវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី របស់ CGTN ហើយមានអ្នកប្រើអ៊ីនធឺណិតចំនួន ៥១៥៤ នាក់បានចូលរួមក្នុងការស្ទង់មតិ និងបញ្ចេញមតិរបស់ពួកគេក្នុង ២៤ ម៉ោង៕
