កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់ CMG ត្រូវបានធ្វើឡើងប្រកបដោយភាពរីករាយ និងសុខសិរីមង្គល
នៅវេលាម៉ោង ៨យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៦ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG ) ដែលមានតម្លៃវប្បធម៌ដ៏អស្ចារ្យប្រកបដោយក្តីរីករាយ និងសុខសិរីមង្គល ត្រូវបានប្រារព្ធធ្វើឡើងតាមកាលវិភាគ។

កម្មវិធីទាំងមូលបានប្រព្រឹត្តទៅយ៉ាងរលូន ដោយរួមបញ្ចូលគ្នានូវធាតុចូលនៃវប្បធម៌ ភាពទំនើបនៃបច្ចេកវិទ្យា និងលក្ខណៈអន្តរជាតិ ដែលបានកំដរជនជាតិចិនទូទាំងពិភពលោក និងមិត្តភក្តិនៅក្រៅប្រទេស ក្នុងការអបអរសាទរបុណ្យចូលឆ្នាំចិនប្រកបដោយភាពសុខដុមនីយកម្ម សុខសិរីមង្គល និងវិបុលភាព។

យោងតាមស្ថិតិបឋមបានបង្ហាញថា គិតត្រឹមម៉ោង១២ អធ្រាត្រ ថ្ងៃទី១៦ ខែកុម្ភៈ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់ CMG តាមវេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវបានផ្សាយផ្ទាល់ទៅកាន់ចំនួនអ្នកប្រើប្រាស់វេទិកាសរុបចំនួន ៦៧៧លាននាក់ ជាមួយនឹងការទស្សនាកម្មវិធីតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីចំនួន ១៣,៥ពាន់លានដង។

ការមើលវីដេអូការផ្សាយផ្ទាល់នៃកម្មវិធីរាត្រីសមោសរនៅលើ APP របស់ CMG សរុបចំនួន ៥៧៨លាននាក់ ដែលកើនឡើង ៥៣,៣៩លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥។ យុវជនមានចំនួន ៤៣,៧% នៃចំនួនអ្នកមើលសរុបនៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលបានកើនឡើង ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ក្រៅពីនេះ ឥទ្ធិពលនៅក្រៅប្រទេសនៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំចិននេះត្រូវបានពង្រីកបន្ថែមមួយកម្រិតទៀត។

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦របស់ CMG ត្រូវបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួនជិត ៤០០០ ដែលកើនឡើង ៣៧,៩៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕







