ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ បេីកការវាយប្រហារលេីនាវាចំនួន ៣ គ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត​ និងតំបន់ការីប៊ីន​ សម្លាប់មនុស្ស ១១ នាក់

វ៉ាស៊ីនតោន៖ យោធាអាមេរិកបានបេីកការវាយប្រហារនាវាចំនួន ៣ គ្រឿងនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក និងតំបន់ការីប៊ី​នកាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្ស ១១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់បញ្ជាការភាគខាងត្បូង សហរដ្ឋអាមេរិក​ កាលពីថ្ងៃអង្គារ។

មនុស្ស​ ៤នាក់ត្រូវបានសម្លាប់នៅលើនាវាទីមួយ នៅភាគខាងកើតប៉ាស៊ីហ្វិក ៤នាក់នៅលើនាវាទីពីរនៅភាគខាងកើត ប៉ាស៊ីហ្វិកដូចគ្នា​ ហេីយ​ ៣នាក់នៅលើនាវាទីបីនៅតំបន់ការីប៊ីន។

ប្រភពបានឧ្យដឹងថា​ បណ្ដាញស៊ើបការណ៍សម្ងាត់បានបញ្ជាក់ថានាវាទាំងនោះកំពុងធ្វើដំណើរតាមផ្លូវជួញដូរគ្រឿងញៀន​ ដែលគេស្គាល់ ហើយបានចូលរួមក្នុងប្រតិបត្តិការជួញដូរគ្រឿងញៀន” ទេីបត្រូវានវាយប្រហារបែបនេះ។

ប្រភពបានបន្ថែមថា​ គ្មានកងកម្លាំងយោធាអាមេរិក ណាម្នាក់រងរបួសនោះទេ ។
រដ្ឋបាលសហរដ្ឋអាមេរិក​ មិនបានផ្តល់ភស្តុតាងគាំទ្រការចោទប្រកាន់ របស់ខ្លួនអំពីទូក ទំនិញ ឬមនុស្សដែលត្រូវបានសម្លាប់នោះទេ ។

ចាប់តាំងពីដើមខែកញ្ញាមក កងកម្លាំង សហរដ្ឋអាមេរិក​ បានបើកការវាយប្រហារប្រហែល ៤០ លើកទៅលើទូក ដែលចោទប្រកាន់ថា រត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ការីប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដោយបានសម្លាប់មនុស្សជាង ១៣០ នាក់៕

To Top