Breaking News : អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ អស់មួយជីវិត
បរទេស៖ អតីតប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ចំពោះការដាក់ចេញច្បាប់ អាជ្ញាសឹករយៈពេលខ្លី ដែលជាចំណុចកំពូល ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពោះវិបត្តិនយោបាយដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលជាច្រើន ទសវត្សរ៍ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា លោក Yoon បានធ្លាក់ចេញពីតំណែង បន្ទាប់ពីការប៉ុនប៉ង មិនសមហេតុផលមួយ ដើម្បីយកឈ្នះលើសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ដោយប្រកាសច្បាប់អាជ្ញាសឹក និងបញ្ជូនកងទ័ពទៅឡោម ព័ទ្ធសភានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤។
ចៅក្រម Jee Kui-youn បាននិយាយថា លោកបានរកឃើញថា លោក Yoon មានទោសពីបទបះបោរ ចំពោះការចល័តកម្លាំងយោធា និងប៉ូលីស ក្នុងការប៉ុនប៉ងខុសច្បាប់ ដើម្បីដណ្តើមយករដ្ឋសភាដែលដឹកនាំដោយគណបក្សសេរី ចាប់ខ្លួនអ្នកនយោបាយ និងបង្កើតអំណាច ដែលមិនអាចគ្រប់គ្រងបានក្នុងរយៈពេលយូរ។
យ៉ាងណាក៏ដោយ លោក Yoon ទំនងជានឹងប្តឹងឧទ្ធរណ៍សាលក្រមនេះ។
រដ្ឋអាជ្ញាពិសេសម្នាក់បានទាមទារ ឱ្យមានការកាត់ទោសប្រហារជីវិតចំពោះលោក Yoon ដោយនិយាយថា សកម្មភាពរបស់លោកបានបង្កការ គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ របស់ប្រទេស និងសមនឹងទទួលបានការផ្តន្ទាទោសធ្ងន់ធ្ងរបំផុត ប៉ុន្តែអ្នកវិភាគភាគច្រើនរំពឹងថា នឹងមានការកាត់ទោសប្រហារជីវិត ដោយសារតែការដណ្តើមអំណាច ដែលមិនបានគ្រោងទុកមិនបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស៕
ប្រែសម្រួលៈ ណៃ តុលា
