កូនប្រុសទីពីរ របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បោះទុនវិនិយោគ ផលិតយន្តហោះគ្មាន មនុស្សបើកអត្តឃាតតម្លៃថោក
បរទេស៖ លោក Eric Trump ដែលជាកូនប្រុសទីពីរ ក្នុងចំណោមកូនប្រុសទាំងបី របស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងវិនិយោគជាមួយក្រុមហ៊ុន ផលិតយន្តហោះគ្មានមនុស្សបើក អត្តឃាតរបស់អ៊ីស្រាអែល Xtend ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal។ មូលនិធិនេះត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ថា អ្នកវិភាគខាងការពារជាតិ បានលើកឡើងពីតួនាទីស្នូល កាន់តែខ្លាំងឡើង របស់យន្តហោះគ្មានមនុស្សបើក (UAVs) ក្នុងប្រតិបត្តិការស៊ើបការណ៍ សម្ងាត់ ការឃ្លាំមើល និង ការវាយប្រហារ ដោយភាពជាក់លាក់ – ដោយការវិនិយោគលើ ក្រុមហ៊ុនផលិត យន្តហោះគ្មានមនុស្សបើក ដែលកំពុងរីកចម្រើនត្រូវ បានគេមើលឃើញថាជាចលនាហិរញ្ញវត្ថុជាយុទ្ធសាស្ត្រ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយសកលកើនឡើង។
យោងតាមរបាយការណ៍របស់ Wall Street Journal, កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អ៊ីស្រាអែល Xtend បានធ្វើទីផ្សារយន្តហោះគ្មានមនុស្សបើកមួយចំនួនរបស់ខ្លួនថា ជា ដ្រូនអត្តឃាត “តម្លៃទាប”។ ក្រុមហ៊ុននេះទទួលបានភាពជឿជាក់ លើប្រតិបត្តិការក្នុងអំឡុង ពេលប្រតិបត្តិការយោធាថ្មីៗនេះនៅហ្គាហ្សា ជាកន្លែងដែលផលិតផលរបស់ខ្លួនត្រូវបានប្រើប្រាស់ ក្នុងការប្រយុទ្ធចម្ងាយជិត និងបរិស្ថានទីក្រុង ។ ដំណោះស្រាយតម្លៃ ត្រូវបានរាយការណ៍ថាស្របតាមការណែនាំ ការពារជាតិរបស់សហរដ្ឋអាមេរិក ដើម្បីជួយធ្វើសង្គ្រាម សម័យទំនើប។
ក្រុមហ៊ុននេះបានបង្កើត ទីតាំងផលិតកម្មមួយនៅរដ្ឋផ្លរីដា ទទួលបានកិច្ចសន្យា Pentagon ដែលមានតម្លៃរាប់លានដុល្លារ និងជាផ្នែកមួយ នៃការប្រកួតប្រជែង ជាបន្តបន្ទាប់របស់ក្រសួងសង្គ្រាមសម្រាប់អ្នកផ្គត់ផ្គង់ថ្មីៗ នេះបើយោងតាមការ ចុះផ្សាយរបស់កាសែត។
ក្រុមហ៊ុន Xtend ត្រូវបានគេរាយការណ៍ថា មានគម្រោងរួមបញ្ចូលគ្នា ជាមួយក្រុមហ៊ុន JFB Construction ដែលមានមូលដ្ឋាន នៅរដ្ឋផ្លរីដាផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា
