ក្រុងព្យុងយ៉ាង ចាប់ផ្តើមសមាជបក្សលើកទី៩ ក្រោមអធិបតេយ្យភាព លោកប្រធាន Kim Jong Un
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សមាជលើកទី៩ នៃគណបក្សពលករកូរ៉េ (WPK) ដែលជាគណបក្សកាន់អំណាច នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េខាងជើង បានបើកនៅទីនេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះហើយ។
ក្នុងនោះផងដែរទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា លោកប្រធានាធិបតី Kim Jong Un ជាអគ្គលេខាធិការ WPK នឹងចូលរួមព្រឹត្តិការណ៍ និងថ្លែងសុន្ទរកថា។
ទោះបីជាយ៉ាងណាក្តីគេនៅ មិនទាន់បានដឹងទេថា នឹងមានប្រទេសណាចូលរួម ក្នុងសមាជបក្សនេះខ្លះនៅឡើយទេ។
សមាជបក្សលើកនេះ ក៏នឹងមានកម្មវិធី នៃការរៀបចំព្យុះយាត្រានៃ កងកម្លាំងកងទ័ព របស់ប្រទេសកូរ៉េខាងជើងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
