លោក ដូណាល់ ត្រាំ ពិចារណាការវាយប្រហារ តាមការកំណត់លើអ៊ីរ៉ង់ ដើម្បីជំរុញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
វ៉ាស៊ីនតោន៖ កាសែត Wall Street Journal បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាការវាយប្រហារ យោធាមានកំណត់ជាលេីកដំបូងលើអ៊ីរ៉ង់ ដែលមានគោលបំណង ដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឲ្យទទួលយកកិច្ចព្រមព្រៀង នុយក្លេអ៊ែរ។
របាយការណ៍នេះបានឧ្យដឹងថា ប្រសិនបើត្រូវបានអនុញ្ញាត ការវាយប្រហារអាច កើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយកំណត់គោលដៅទៅលើទីតាំងយោធា ឬរដ្ឋាភិបាលមួយចំនួន។
របាយការណ៍នេះបានឧ្យដឹងថា វាបានបន្ថែមថា ប្រសិនបើអ៊ីរ៉ង់នៅតែបដិសេធមិនគោរព តាមការទាមទារនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក រដ្ឋបាលលោក ត្រាំ នឹងឆ្លើយតបជាមួយនឹងយុទ្ធនាការទូលំទូលាយប្រឆាំងនឹងទីតាំងរដ្ឋាភិបាលអ៊ីរ៉ង់ ដែលអាចមានបំណងផ្តួលរំលំ “របបក្រុងតេអេរ៉ង់”។
របាយការណ៍នេះបានឧ្យដឹងទៀតថា លោក ត្រាំ មិនទាន់សម្រេចចិត្តបញ្ជាការវាយប្រហារ ក្នុងទ្រង់ទ្រាយណាមួយនៅឡើយទេ ទោះបីជាលោកកំពុងពិចារណា ជម្រើសចាប់ពីយុទ្ធនាការ វាយប្រហាររយៈពេលមួយសប្តាហ៍ ដើម្បីបង្ខំ “ការផ្លាស់ប្តូររបប” រហូតដល់រលកនៃការវាយប្រហារទ្រង់ទ្រាយតូចជាងមុន ដែលកំណត់គោលដៅទៅលើទីតាំងរដ្ឋាភិបាល និងយោធារបស់អ៊ីរ៉ង់ក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់ មានរយៈពេល ១០ ទៅ ១៥ ថ្ងៃដើម្បីឈាន ដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយព្រមានថា បើមិនដូច្នោះទេ រឿងអាក្រក់ នឹងកើតឡើងចំពោះប្រទេសនេះ ។ លោកបានបដិសេធមិនឆ្លើយថា គោលដៅនៃការវាយប្រហារយោធា របស់សហរដ្ឋអាមេរិក គឺជាអ្វីនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
