ព័ត៌មានអន្តរជាតិ

បទវិភាគ៖ “ការ​ទិញទំនិញដោយ​សប្បាយរីក​រាយ​ ក្នុងវិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​” បាន​ផ្តល់​ឱកាស​កាន់តែច្រើន ​សម្រាប់​ឱ្យ​ពិភពលោក​យល់​ដឹង​ពីប្រទេសចិន​

ក្នុង​រយៈពេលបួនថ្ងៃ​ដំបូង​ នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិន​ ទំហំ​លក់ដូរទំនិញមិនយ​ក​ពន្ធ ក្នុង​ពេល​ចាក​ចេញពី​កោះហៃណាន បាន​ឡើង​ដល់​៩៧០លានយាន់ប្រាក់ចិន​ ដែល​កើ​ន​ឡើ​ង​​១៥,៨ភាគរយ ​បើប្រៀបធៀបនឹងរយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​ ។ សហគ្រាស​បរទេស​នាំ​គ្នា ​ដាក់ចេញផលិតផល​ថ្មី​ដើម្បី​ដណ្តើម​បាន​ទីផ្សារ​ក្នុងវិស្សមកាលបុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​ ។​ល​។ ឆ្ល​ង​តាមរយៈវិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មីឆ្នាំ​មមី ​ដែល​មាន​រយៈពេល​វែង​ជាង​គេ សហគ​ម​ន៍អន្តរជាតិ​បាន​មើល​ឃើញ​កម្លាំង ​រស់រវើក​នៃ​ទីផ្សារប្រើប្រាស់​របស់ប្រទេស​ចិន​ ។

ឆ្នាំ​នេះ​ ជា​ឆ្នាំ​ចាប់ផ្តើម​ សម្រាប់ការ​​អនុវត្ត​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំ​ទី​១៥ ។ វិស្សមកា​ល​​បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​​រយៈពេល​៩ថ្ងៃ​នេះ ជា​ពេល​វេលា​ដ៏សប្បាយ​រីក​រាយ​របស់ប្រជាជន​ស​ម្រាប់​ទិញទំនិញ​ចូល​ឆ្នាំ​ថ្មីប្រពៃណីចិន ទៅសួរសុខ​ទុក្ខ​សាច់ញាតិនិងមិត្តភក្តិ និងទៅដើរក​ម្សា​ន្តផង ហើយ​ក៏ជា​បង្អួ​ចដ៏សំខាន់​សម្រាប់​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​សង្កេត ​​មើលពីការ​ជំរុញ​កា​រ​ប្រើប្រាស់​ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ផង​ដែរ ។ នៅពេល​មុន​ចូល​ឆ្នាំ​ថ្មី​ចិន​ ក្រសួង-ស្ថាប័ន​ចំ​នួន​៩ ដូច​ជា​ក្រសួង​ពាណិជ្ជកម្ម​ចិន​ជាដើម​បាន​សហការ​គ្នា​រៀបចំ​សកម្មភាពពិសេសក្នុង​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន​ ក្រោមប្រធាន​បទ “ទិញទំនិញ​ដោយ​សប្បាយរីក​រាយ​ក្នុងវិស្សមកាល​បុ​ណ្យ​​ចូល​ឆ្នាំ​ថ្មី​ចិន​”ឆ្នាំ​២០២៦ ដែល​បាន​ដាក់ចេញ​គោលនយោបាយ​មួយ​ចំនួន​ សម្រាប់​ជំ​រុ​ញ​​​ការ​ប្រើប្រាស់​ក្នុង​វិស្សមកាល ដើម្បី​បំផុសសក្តានុពល នៃតម្រូវការក្នុងស្រុក ក៏​ដូច​ជា​ធ្វើ​ឱ្យ​​អ្នក​ប្រើប្រាស់ ​នៃ​តំបន់​នានា​ទូទាំងប្រទេស​ចិន ​និង​ជនជាតិ​​បរទេស​សុទ្ធតែអាច​ទទួលអា​រម្ម​ណ៍​ពី​ភាព​សប្បាយរីករាយ​នៃ​បុណ្យចូល​ឆ្នាំ​ថ្មីចិន និង​ទទួល​បាន​ផលប្រយោជន៍ជាក់​ស្តែ​ង​ ។

តើ​លក្ខណៈពិសេស​នៃ​សកម្មភាព “ទិញទំនិញ​ដោយ​សប្បាយរីក​រាយ​ក្នុងវិស្សមកាល​បុ​ណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​”នៅត្រង់ណា ? និយាយ​ជា​រួម​ សកម្មភាពនេះបាន​ធ្វើ​ឡើង​តាម​របៀប “៦​បូក៥” ។ ក្នុ​ង​នោះ ៦ គឺមាន័យថា ផ្តោត​សំខាន់​លើ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​វិស្សមកាល លើ​​៦វិស័យ ពោលគឺ “បរិភោគអាហារ​ឱ្យបាន​ល្អ​ ស្នាកនៅ​ឱ្យ​​បាន​ល្អ  ធ្វើ​ដំណើរ​ឱ្យ​​បាន​ល្អ ទិញ​ទំនិញ​ឱ្យ​​បាន​ល្អ និង​ដើរលេង​ឱ្យ​បាន​ល្អ” ។ ឧទាហរណ៍ដូចជា សំដៅ​ចំពោះជនបរ​ទេ​ស​​ដែល​ចង់​ដើរ​លេង​នៅប្រទេស​ចិន​ក្នុងអំឡុង​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី រដ្ឋាភិបាល​មជ្ឈិ​ម​​លើក​ទឹក​ចិត្ត​ ឱ្យ​តំបន់​នានា​ដាក់ចេញ​ផែនទី​អំពីទំនៀមទំលាប់បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន​ជាច្រើន​ភាសា ​ ដើម្បី​ធ្វើ​ឱ្យ​ភ្ញៀវបរទេស​អាច​ដកបទ ពិសោធ​ពី​ទំនៀមទំលាប់បុណ្យ​ចូល​ឆ្នាំ​ថ្មីចិន ដូ​ច​​ជា​ពិព័រណ៌Miaohui ពិព័រណ៍ចង្កៀងគោម ហាងយីហោល្បីឈ្មោះ  ទីផ្សារសម្បតិ្តបេតិ​កភ​ណ្ឌ​វប្បធម៌អរូបីជាដើម ដើម្បី​ផ្តល់ភាពងាយ​ស្រួល​ដល់​ភ្ញៀវអន្តរជាតិ​ក្នុង​ការ “ឆ្លងបុណ្យ​ចូ​ល​ឆ្នាំ​ថ្មីប្រពៃណីចិន​តាម​ទំនៀមទំលាប់ចិន​”  ។ ព្រម​ពេល​ជា​មួយ​គ្នានេះ ស្ថាប័ន​ពាក់ព័ន្ធ​បា​ន​​ធ្វើ​ឱ្យ​មានសុក្រឹតភាព​ថែម​មួយ​កម្រិត​ទៀត​នូវ​ការ​ទូទាត់​តាម​រយៈកាតធនាគារ ការ​ទូទាត់តាម​រយៈឧបករណ៍ចល័ត និង​ការ​ទូទាត់​ដោយសាច់ប្រាក់ជាដើម ដើម្បី​នាំ​មកនូវ​ការ​ដក​ពិ​សោ​ធខាង​ការប្រើប្រាស់ ប្រកប​ដោយ​ភាពងាយស្រួល​និង​ឆាប់រហ័ស ។

បើ​និយាយដល់ “៥” គឺមានន័យថា វិធានការ​លើ៥វិស័យ ពោលគឺ ពង្រឹង​គោលន​យោបា​យ​ស្តីពី​ការ​យក​របស់​ចាស់​ប្តូរ​យក​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទិញ​របស់​ថ្មី​ ផ្តល់​ភាពងាយ​ស្រួ​ល​​ដល់​កា​រប្រើប្រាស់​ចូល​ដែន​ និង​ពង្រីក​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ជា​ដើម​ ។ ឧទាហរណ៍ដូចជា​ ក្នុង​វិស្សមកាល​បុណ្យ​ចូលឆ្នាំ​ថ្មីចិន ប្រទេស​ចិន​បាន​ទម្លាក់​ថវិកា​លើក​ដំបូង​សម្រាប់​ការ​យក​​របស់​ចាស់​ប្តូរ​យក​ការ​បញ្ចុះ​តម្លៃ​សម្រាប់​ទិញ​របស់​ថ្មី សរុបចំនួន​៦២៥០០​លានយាន់ប្រា​ក់ចិន ។

ទិន្នន័យ​ធំលើ​វិស័យ​ពាណិជ្ជកម្ម​បាន​បញ្ជាក់ពីនិន្នាការ​​មួយ​នេះ ៖    ក្នុង​រយៈពេលបួនថ្ងៃ​​ដំបូង​នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិន  ទំហំ​លក់ដូរ​ក្នុង​មួ​យ​ថ្ងៃ​គិត​ជា​មធ្យម​នៃសហគ្រា​ស​​​​លក់រាយ​និងសហគ្រាស​​ភោជនីយដ្ឋានសំខាន់ៗ​របស់ប្រទេស​ចិន​បាន​កើន​ឡើង​៨,៦ភា​គ​រយ​ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៥ ។ ក្នុង​រយៈពេលបីថ្ងៃ​ដំបូង​នៃ​វិស្សមកា​លបុណ្យ​ចូលឆ្នាំ​ថ្មីចិន លំហូរភ្ញៀវទេសចរនិង​ទំហំលក់ដូរ​នៃ​ផ្សារទំនើប​ថ្មើរជើងចំនួន​៧​៨​ដែល​ស្ថិត​នៅក្រោម​ការ​តាម​ដាន​និង​ត្រួតពិនិត្យសំខាន់ៗរបស់​ក្រសួងពាណិជ្ជកម្មចិន​ បា​ន​កើន​​ឡើង​៤,៥ភាគរយ​ និង​៤,៨ភាគរយ​ដោយ​ឡែក​ពីគ្នា​បើ​ប្រៀប​ធៀប​នឹងរយៈពេ​ល​បីថ្ងៃ​ដំបូង​ នៃ​វិស្សមកាលបុណ្យ​ចូលឆ្នាំ​ថ្មីចិននៅឆ្នាំ​មុន​ ។

To Top