សេវាសម្ងាត់អាមេរិក បាញ់សម្លាប់បុរសម្នាក់ ប្រដាប់ដោយអាវុធ និងកំប៉ុងហ្គាស ដែលបានបើក រថយន្តចូលរមនីយដ្ឋាន Mar-a-Lago របស់លោកត្រាំ
បរទេស៖ បុរសម្នាក់ប្រដាប់អាវុធ បានបើករថយន្តចូលទៅក្នុងបរិវេណសុវត្ថិភាពរបស់ Mar-a-Lago ដែលជារមណីយដ្ឋាន របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងទីក្រុង Palm Beach រដ្ឋ Florida ខណៈដែលរថយន្តមួយគ្រឿងទៀត កំពុងចេញមុនពេលត្រូវបានបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ, នេះបើយោងតាមអ្នក នាំពាក្យរបស់សេវាសម្ងាត់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ យោងតាមអ្នកនាំពាក្យលោក Anthony Guglielmi គឺបុរសនោះ ដែលមានអាយុជាង ២០ ឆ្នាំ និងមកពីរដ្ឋ North Carolina មានកំប៉ុងហ្គាស និងកាំភ្លើងខ្លីមួយដើម។ គាត់ត្រូវបានរាយការណ៍ថា បាត់ខ្លួនដោយក្រុមគ្រួសាររបស់គាត់កាលពីប៉ុន្មានថ្ងៃមុន ហើយអ្នកស៊ើបអង្កេតជឿថា គាត់បានធ្វើដំណើរទៅភាគខាងត្បូង ហើយបានរើសកាំភ្លើងខ្លីតាមផ្លូវ។
បុរសដែលត្រូវបានបាញ់សម្លាប់នោះ ត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកស៊ើបអង្កេតថាជា Austin Tucker Martin អាយុ ២១ ឆ្នាំ នេះបើយោងតាមមនុស្សម្នាក់ដែលស្គាល់បញ្ហានេះ។ បុគ្គលនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាជាសាធារណៈអំពីព័ត៌មានលម្អិតនៃការស៊ើបអង្កេតនោះទេ៕
ប្រែសម្រួល: ណៃ តុលា
