រុស្សីប្រកាសថា នឹងឆ្លើយតបប្រសិនបើអេស្តូនី នឹងរៀបចំដាក់ពង្រាយ ក្បាលគ្រាប់នុយក្លេអ៊ែរ
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងដាក់គោលដៅអាវុធ នុយក្លេអ៊ែររបស់ខ្លួនមួយសំដៅអេស្តូនី ប្រសិនបើអាវុធនុយក្លេអ៊ែរ របស់ណាតូត្រូវបានដាក់ពង្រាយនៅទីនោះ។
ការប្រកាសឆ្លើយតបពី សំណាក់វិមានក្រមឡាំងនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស របស់ប្រទេសបាល់ទិកនេះបាន និយាយថារដ្ឋាភិបាលទីក្រុង Tallinn នឹងមិនប្រឆាំងចំពោះការធ្វើជា ម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរនោះទេ។
សមាជិកអឺរ៉ុបនៃប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិកបានពិភាក្សាអំពីការពង្រីកការ ទប់ស្កាត់នុយក្លេអ៊ែររបស់ពួកគេដែលជាផ្នែកមួយនៃការកសាងយោធាដ៏ ធំដែលត្រូវបានរាប់ជារឿងត្រឹមត្រូវ ដោយអ្វីដែលមន្ត្រីលោកខាងលិច ពិពណ៌នាថាជា ការគំរាមកំហែងរបស់រុស្ស៊ី ដែលជាការអះអាងដែលទីក្រុងម៉ូស្គូ បានច្រានចោលថាមិនសមហេតុសមផល ។
លោក Peskov បានប្រាប់អ្នកកាសែតលោក Pavel Zarubin កាលពីថ្ងៃអាទិត្យថា ៖យើងមិនគំរាមកំហែងដល់ប្រទេស អេស្តូនីឬប្រទេសអឺរ៉ុបផ្សេងទៀតទេ។
លោកបានព្រមានថា៖ប៉ុន្តែប្រសិនបើអាវុធ នុយក្លេអ៊ែរត្រូវបានដាក់ពង្រាយនៅលើទឹកដីអេស្តូនី ហើយមានគោលដៅលើ រុស្ស៊ី នោះអាវុធនុយក្លេអ៊ែររបស់យើង នឹងមានគោលដៅលើទឹកដីអេស្តូនី លោកបានបន្ថែមថា ទីក្រុងTallinnគួរតែមានការយល់ ដឹងច្បាស់លាស់អំពីវា៕
ប្រែសម្រួល៖ស៊ុនលី
