ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Lyon ក្រោយការសម្លាប់ សកម្មជនស្តាំនិយមដ៏ល្បីល្បាញម្នាក់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT មនុស្សប្រមាណជាង៣២០០នាក់បានដើរដង្ហែរឆ្លងកាត់ទីក្រុង Lyon របស់ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដើម្បីគោរពដល់លោក Quentin Deranque ដែលជាសកម្មជនជាតិស្តាំនិយម ដែលត្រូវបានសម្លាប់បន្ទាប់ពីការប៉ះទង្គិចគ្នា តាមផ្លូវជាមួយពួកសកម្មប្រយុទ្ធឆ្វេងនិយម ដែលត្រូវបានចោទថាជាអ្នកបានប្រព្រឹត្តិរឿងនេះ។

Deranque ជានិស្សិតគណិតវិទ្យាអាយុ២៣ឆ្នាំ និងជាសមាជិក នៃក្រុមអត្តសញ្ញាណកម្ម Audace Lyon បានស្លាប់កាលពីថ្ងៃទី១៤ខែកុម្ភៈ ដោយសាររបួសក្បាលពីរថ្ងៃ មុនក្នុងការប្រយុទ្ធជាមួយសកម្មជនឆ្វេងនិយម ខណៈដែលគាត់កំពុងដើរតួជាសន្តិសុខក្រៅផ្លូវការ សម្រាប់អ្នកតវ៉ាមកពីក្រុមស្ត្រីស្តាំនិយម Nemesis ។

ការស្លាប់របស់គាត់បានបង្កឱ្យមានភាព ចលាចលនៅទូទាំងប្រទេសបារាំង ដោយរដ្ឋមន្ត្រីមហាផ្ទៃ Laurent Nunez បានពណ៌នាសោកនាដកម្មនេះថាជា ឃាតកម្មដោយចេតនា និង ជាផែនការក្នុងសម្លាប់។

មកដល់ពេលនេះបុគ្គលចំនួន១១នាក់ ត្រូវបានចាប់ខ្លួន ដោយខ្លះមានទំនាក់ទំនងជាមួយក្រុម Jeune Garde ឆ្វេងនិយម។ ពីរនាក់ក្នុងចំណោមអ្នក ដែលត្រូវបានចាប់ខ្លួន គឺជាជំនួយការសភារបស់ Raphael Arnault សមាជិកសភាមកពីគណបក្សឆ្វេងនិយម La France Insoumise (LFI)ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top