រុស្ស៊ី ព្រមានកូរ៉េខាងត្បូង កុំឱ្យផ្តល់ហិរញ្ញប្បទាន ដល់ការផ្គត់ផ្គង់អាវុធ សម្រាប់អ៊ុយក្រែន
មូស្គូ៖ ការចូលរួមរបស់កូរ៉េខាងត្បូង នៅក្នុងគំនិតផ្តួចផ្តើម “PURL” របស់អង្គការណាតូ ដើម្បីបែងចែកថវិកា សម្រាប់អ៊ុយក្រែនទិញអាវុធ គ្រាន់តែរុញច្រានការរំពឹងទុក សម្រាប់ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនប៉ុណ្ណោះ នេះបេីតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។

លោកស្រី Zakharova បានឧ្យដឹងថា “នេះនឹងបណ្តាលឱ្យខូចខាត ដែលមិនអាចជួសជុលបានចំពោះ ទំនាក់ទំនងរវាងរុស្ស៊ី និងសាធារណរដ្ឋកូរ៉េ” ដោយបន្ថែមថា រុស្ស៊ីនឹងត្រូវបង្ខំឱ្យអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការសងសឹកនោះទេ ។
យោងតាមលោកស្រី Zakharova ទីក្រុងមូស្គូ មានការភ្ញាក់ផ្អើលចំពោះព័ត៌មានអំពីការចូលរួម ដែលអាចកើតមានរបស់ទីក្រុងសេអ៊ូល នៅក្នុងកម្មវិធីនេះ ព្រោះវាផ្ទុយនឹងជំហរផ្លូវការរបស់ខ្លួន ។
លោកស្រី Zakharova បានលេីកឡេីងថា រុស្ស៊ីឱ្យតម្លៃ ចំពោះជំហរផ្លូវការរបស់កូរ៉េខាងត្បូងក្នុងការមិនចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ “លោកខាងលិចជារួម” ដើម្បីចាក់បញ្ចូលអាវុធ និងគ្រាប់រំសេវចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយមើលឃើញថាវាជាតម្រូវការជាមុន សម្រាប់ការស្តារទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងត្បូងឡើងវិញនាពេលអនាគត។
នៅថ្ងៃសុក្រ កាសែត The Korea Times ដោយដកស្រង់ប្រភពព័ត៌មានរបស់ខ្លួន នៅក្រសួងការបរទេសកូរ៉េខាងត្បូង បានរាយការណ៍ថា អង្គការណាតូបានទាក់ទងអាជ្ញាធរកូរ៉េខាងត្បូង ជាមួយនឹងសំណើសុំចូលរួមគំនិតផ្តួចផ្តើម PURL៕
