សហរដ្ឋអាមេរិក កោតសរសើរមិកស៊ិកូ ក្រោយសម្លាប់មេដឹកនាំក្រុម ជួញដូរដ៏ធំមួយរបស់ប្រទេស
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Christopher Landau បានសរសើរកងកម្លាំង សន្តិសុខរបស់ប្រទេសម៉ិកស៊ិកូ ដែលបានសម្លាប់មេដឹកនាំគ្រឿងញៀន ដែលចង់បានបំផុត របស់ប្រទេសមួយនេះ ដោយបានហៅវាថា ជាជ័យជម្នះដ៏សំខាន់សម្រាប់តំបន់ និងពិភពលោក។
ក្រសួងការពារជាតិម៉ិកស៊ិកូ បាននិយាយថា បុរសដែលមានឈ្មោះថា Nemesio Oseguera Cervantes ដែលត្រូវបានគេស្គាល់ ជាទូទៅថា El Mencho បានរងរបួសក្នុងអំឡុង ពេលប្រតិបត្តិការរួមគ្នា ដែលដឹកនាំដោយកងទ័ពម៉ិកស៊ិកនៅទីក្រុង Tapalpa ភាគខាងលិចនៃរដ្ឋ Jalisco ហើយក្រោយមកបានស្លាប់ នៅពេលហោះហើរទៅកាន់ទីក្រុងម៉ិកស៊ិក ។
គាត់បានដឹកនាំក្រុម Jalisco New Generation Cartel ដែលជាក្រុមឧក្រិដ្ឋជន ដ៏មានឥទ្ធិពលបំផុតមួយរបស់ម៉ិកស៊ិក ហើយត្រូវបានចោទ ប្រកាន់ថាជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ នៃសារធាតុ fentanyl កូកាអ៊ីន និងមេតំហ្វេតាមីន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ក្រុមជួញដូរនេះត្រូវបានចាត់តាំងជាអង្គការ ភេរវករបរទេស ដោយទីក្រុងវ៉ាស៊ីនតោន កាលពីឆ្នាំមុន។ លោកOseguera គឺជាមនុស្សដែលគេចង់បានបំផុត នៅក្នុងប្រទេសម៉ិកស៊ិក និងក្នុងចំណោមជនសង្ស័យ ដែលគេស្វែងរកច្រើនបំផុត នៅសហរដ្ឋអាមេរិក ជាមួយ នឹង រង្វាន់រហូតដល់ ១៥លានដុល្លារដែលផ្តល់ ជូនសម្រាប់ព័ត៌មាន ដែលនាំទៅដល់ការចាប់ខ្លួនរបស់គាត់៕
ប្រែសម្រួល៖ស៊ុនលី
