ឥណ្ឌាប្រកាសថ្កោលទោស ការវាយប្រហារ តាមអាកាសដោយប៉ាគីស្ថាន ទៅលើប្រទេសអាហ្វាគីស្ថាន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌាបានថ្កោលទោសប៉ាគីស្ថាន ចំពោះការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅក្នុងប្រទេសជិតខាង អាហ្វហ្គានីស្ថាន ដែលបានរាយការណ៍ថា បានសម្លាប់មនុស្សយ៉ាង ហោចណាស់១៨នាក់ និងបានធ្វើឱ្យមនុស្សជាច្រើន នាក់ទៀតរងរបួស។
ការវាយប្រហារដែលរដ្ឋាភិបាល ទីក្រុង Islamabad ការពារថាជា ការឆ្លើយតបតបស្នង ចំពោះការបំផ្ទុះគ្រាប់បែក អត្តឃាតនាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនៅក្នុងខេត្ត Nangarhar និង Paktika ភាគខាងកើតអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេស ឥណ្ឌា លោក Randhir Jaiswal បាននិយាយកាលពីថ្ងៃអាទិត្យថា ឥណ្ឌាថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានលើទឹកដីអាហ្វហ្គានីស្ថាន ដែលបានបណ្តាលឱ្យមានជនស៊ីវិលបាត់បង់ជីវិត រួមទាំងស្ត្រី និងកុមារ ក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។
នៅក្នុងអ្វីដែលហាក់ដូចជាសំដៅ ទៅលើការការពារ របស់ទីក្រុងអ៊ីស្លាម៉ា បាដចំពោះការវាយប្រហារនោះ លោក Jaiswal បាននិយាយថា ៖វាគឺជាកិច្ចខិតខំប្រឹង ប្រែងមួយផ្សេងទៀត របស់ប៉ាគីស្ថានក្នុងការលុបបំបាត់ ការបរាជ័យផ្ទៃក្នុងរបស់ខ្លួននៅខាងក្រៅ ។
ប្រទេសប៉ាគីស្ថានបាន និយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតប ទៅនឹងការបំផ្ទុះគ្រាប់បែក អត្តឃាតនាពេលថ្មីៗ នេះនៅក្នុងទឹកដីរបស់ខ្លួន រួមទាំងមួយនៅឯកន្លែង គោរពបូជានិកាយស៊ីអ៊ីតកាលពីដើមខែនេះ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់៣១នាក់ និង ជិត១៧០ នាក់រងរបួស។ ក្រុមរដ្ឋអ៊ីស្លាម – ខេត្ត Khorasan បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ៕
ប្រែសម្រួល៖ស៊ុនលី
