លោកShen Jian ឯកអគ្គរដ្ឋទូតចិន ទទួលបន្ទុកកាត់បន្ថយសព្វាវុធ បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គជាន់ខ្ពស់ប្រចាំសប្តាហ៍នៃសន្និសីទ ស្តីពីការកាត់បន្ថយសព្វាវុធ នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី២៣ខែកុម្ភៈ ដោយបានអធប្បាយពីគោលជំហររបស់ប្រទេសចិន លើបញ្ហាចំណុចក្តៅខាងសន្តិសុខ អន្តរជាតិ និងការកាត់បន្ថយសព្វាវុធ នាពេលបច្ចុប្បន្ន។
លោកShen Jian បានថ្លែងថា ដោយប្រឈមមុខនឹងស្ថានការណ៍ សន្តិសុខអន្តរជាតិដ៏ស្មុគស្មាញនិងតឹងរ៉ឹង ប្រទេសចិនប្រកាន់ ខ្ជាប់នូវទស្សនៈស្តីពីភាពយុត្តិធម៌ កិច្ចសហប្រតិបត្តិការ តុល្យភាពនិងប្រសិទ្ធភាពក្នុងការកាត់បន្ថយសព្វាវុធ ហើយធ្វើកិច្ចខិតខំ ប្រឹងប្រែង ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការខាងសន្តិសុខអន្តរជាតិ និងកែលម្អអភិបាល កិច្ច សន្តិសុខសកល។ ការកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរគឺជាការធានា ដ៏សំខាន់សម្រាប់គាំពារស្ថិរភាពយុទ្ធសាស្ត្រសកល។
ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកម្មវត្ថុនិងគោលដៅនៃ«សន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តនុយក្លេអ៊ែរដោយគ្រប់ជ្រុងជ្រោយ»។ អាមេរិកចោទប្រកាន់ប្រទេសចិនពីបទធ្វើតេស្តបំផ្ទុះ នុយក្លេអ៊ែរ គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់ស្តែងទាល់តែសោះ វាគ្រាន់តែជាលេស ដើម្បីប្រឌិតរឿងសម្រាប់ការដំណើរការឡើងវិញ នូវការធ្វើតេស្តនុយក្លេអ៊ែររបស់ខ្លួនប៉ុណ្ណោះ ។ ប្រទេសចិនសូមដាស់តឿន ឱ្យសហរដ្ឋអាមេរិករំលឹកឡើងវិញ នូវពាក្យសន្យាស្តីពី”ការផ្អាកធ្វើតេស្តនុយក្លេអ៊ែរ”របស់រដ្ឋមានអាវុធ នុយក្លេអ៊ែរទាំងប្រាំ ដើម្បីគាំទ្រគំនិត ឯកភាពរួមជាសកលស្តីពីការហាមឃាត់ ការធ្វើតេស្តនុយក្លេអ៊ែរ៕
