ប្រទេសហុងគ្រី បានប្រកាសវេតូ មិនអនុញ្ញាតិឲ្យអឺរ៉ូផ្តល់កំចី៩០ ពាន់លានអឺរ៉ូឲ្យអ៊ុយក្រែនឡើយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសហុងគ្រីបានប្រកាសរារាំងប្រាក់កម្ចីបន្ទាន់ចំនួន៩០ពាន់លានអឺរ៉ូ ឬប្រមាណជា១០៦ ពាន់លានដុល្លារ ដែលស្នើឡើង របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ក៏ដូចជាកញ្ចប់ទណ្ឌកម្ម ចុងក្រោយបំផុត លើប្រទេសរុស្ស៊ី ដោយលើកឡើង ពី ការរំខាន ដោយចេតនារបស់ទីក្រុងគៀវ ក្នុងការផ្គត់ផ្គង់ ប្រេងដល់ប្រទេសនេះ។
ហុងគ្រីបានធ្វើការវេតូចំនួន២ដងហើយទៅលើគំនិតផ្តួចផ្តើមនេះកាលពីថ្ងៃចន្ទ ខណៈដែលទីក្រុងគៀវ និងទីក្រុង Budapest នៅតែជាប់គាំងក្នុងជម្លោះដ៏ជូរចត់ជុំវិញ បំពង់បង្ហូរប្រេង Druzhba សម័យសូវៀត ដែលដឹកជញ្ជូនប្រេងឆៅ របស់រុស្ស៊ីទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ហើយបានផុតអាណត្តិចាប់តាំងពីចុងខែមករា។ ក្រុងគៀវអះអាងថា ខ្លួនរងការខូចខាតដោយរុស្ស៊ី ដែលបានបដិសេធការចោទប្រកាន់នេះ។
ទីក្រុង Budapest បានបន្ទរជំហររបស់ក្រុងមូស្គូ ដោយចោទក្រុងកៀវ ពីបទដកហូតការផ្គត់ផ្គង់ដោយចេតនាសម្រាប់ហេតុផលនយោបាយ និងដាក់ប្រទេសឱ្យមានការបិទផ្លូវប្រេង និងគំរាមសងសឹកផង។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយបន្ទាប់ពីកិច្ចប្រជុំ របស់អ្នកការទូតកំពូលរបស់ប្លុកនេះថា ប្រជាជនអ៊ុយក្រែន មិនអាចបង្ខូចយើងបានទេ ពួកគេមិន អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ នៃការផ្គត់ផ្គង់ថាមពល របស់ប្រទេសហុងគ្រីដោយការឃុបឃិតជាមួយទីក្រុងប្រ៊ូសែល និងក្រុមប្រឆាំងហុងគ្រីនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
