ក្រុមហ៊ុនធានារ៉ាប់រង នៅចក្រភពអង់គ្លេស រកឃើញថា ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៣ ជាប្រទេសដែលកោរលុយ ពីភ្ញៀវជិះតាក់ស៊ី ឬ TAXI SCAMS
បរទេស៖ AllClear ដែលជាក្រុមហ៊ុនធានារ៉ាប់រង នៅចក្រភពអង់គ្លេស បានបង្ហាញពីការស្រាវជ្រាវដែលបង្ហាញថា ការឆបោកតាមតាក់ស៊ី ឬ ការយកលើសតម្លៃ អាចកើតឡើង នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសនៅពេល ដែលអ្នកទស្សនាហាក់ ដូចជាមិនសូវស្គាល់តម្លៃជិះរថយន្តតាក់ស៊ីនៅក្នុងស្រុក។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥ មក ក្រុមហ៊ុនធានារ៉ាប់រងការធ្វើដំណើរនេះបានវិភាគលើការបង្ហោះនៅលើ Reddit ជាង ៤៥០ និងមតិយោបល់ជាង ៣០.០០០ ដែលពិភាក្សា អំពីការឆបោក តាមតាក់ស៊ី ដើម្បីកំណត់អត្តសញ្ញាណប្រទេស ដែលទាក់ទាញការត្អូញត្អែរ ច្រើនជាងគេ។
ការសិក្សានេះបានរកឃើញថា អ្នកធ្វើដំណើរទំនង ជារាយការណ៍ពីបញ្ហានៅក្នុងប្រទេសតួកគី ដែលបានបង្កើតមតិ យោបល់ចំនួន ៤.២២៤ ស្មើនឹងជិត២ដងនៃតួលេខសម្រាប់ប្រទេសឥណ្ឌា ដែលស្ថិតនៅលំដាប់ទីពីរ ដោយមានមតិយោបល់ចំនួន ២.៣០១។
ប្រទេសថៃជាប់ចំណាត់ថ្នាក់ទីបី ដោយមានមតិយោបល់ចំនួន ២.១៦៩ បន្ទាប់មកគឺវៀតណាម មានចំណួន ១.៧៤១, ប្រទេស អេហ្ស៊ីប មាន ១.៧១៥, ប្រទេស អូស្ត្រាលី មាន ១.៥៩៨, ម៉ិកស៊ិក ១.៣៦៧, ប្រទេស ម៉ារ៉ុក មាន ១.៣២៩ សហរដ្ឋអាមេរិក មាន ១.២៨៣ និង ប្រទេសកាណាដា មានមតិយល់ ៩៩៥។
ប្រទេសកំពូលទាំង ១៥ ក៏រួមមានប្រទេសបារាំង ៩៥៧, ប្រទេស កូឡុំប៊ី ៩២៤, ហ្វីលីពីន (៨៤០) អ៊ីតាលី (៨៣២) និងន័រវែស (៧៩៩)។
AllClear ណែនាំអ្នកដំណើរ ឱ្យពិនិត្យមើល អត្រាតាក់ស៊ីក្នុងស្រុកមុននឹងឡើងលើយានជំនិះ និងរាយការណ៍ពីការឆបោក ណាមួយទៅអាជ្ញាធ៕
ប្រែសម្រួលៈ ណៃ តុលា
