សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីមជ្ឈិមបូព៌ា ដោយសារតែហានិភ័យ សុវត្ថិភាពធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យជនជាតិអាមេរិកចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់ “ដោយសារតែហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ”។
ក្រសួងជំរុញឱ្យជនជាតិអាមេរិក ចាកចេញឥឡូវនេះ ពីប្រទេសខាងក្រោមដោយប្រើប្រាស់ការដឹក ជញ្ជូនពាណិជ្ជកម្ម ដែលមាន ដោយសារតែហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ” នេះបេីតាមលោកស្រី Mora Namdar ជំនួយការរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការកុងស៊ុល បានសរសេរនៅក្នុងប្រកាសមួយនៅលើ X។
ទីតាំងដែលមាន “ហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ” រួមមានបារ៉ែន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល តំបន់វេស្តប៊ែង និងហ្គាហ្សា ហ្ស៊កដានី គុយវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី អេមីរ៉ាតអារ៉ាប់រួម និងយេម៉ែន។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍។ អ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យថា មេដឹកនាំកំពូលរបស់ខ្លួនលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃមុន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានឧ្យដឹងថា គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ «អាចសម្រេចបានដោយមិនចាំបាច់មានកងកម្លាំងជើងគោក»៕
ប្រែសម្រួល ឈូក បូរ៉ា
