ស្ថានទូតអាមេរិក ប្រចាំទីក្រុងរីយ៉ាដ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក
រីយ៉ាដ៖ ក្រសួងការពារជាតិ អារ៉ាប៊ីសាអូឌីតបានឧ្យដឹងថា ស្ថានទូតអាមេរិកប្រចាំទីក្រុងរីយ៉ាដ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកពីរគ្រឿង។
ក្រសួងបានឧ្យដឹងថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក នេះបានបណ្តាលឱ្យមានអគ្គីភ័យ “មានកម្រិត” និងការខូចខាតសម្ភារៈ។ របាយការណ៍មុនៗបានឧ្យដឹងថា សំឡេងផ្ទុះខ្លាំងៗត្រូវបានឮនៅក្នុង សង្កាត់ការទូតរបស់ទីក្រុងរីយ៉ាដ។
នៅក្នុងនោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យជនជាតិអាមេរិកចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់ “ដោយសារតែហានិភ័យ សុវត្ថិភាពធ្ងន់ធ្ងរ”។
ក្រសួងជំរុញឱ្យជនជាតិអាមេរិក ចាកចេញឥឡូវនេះ ពីប្រទេសខាងក្រោមដោយប្រើប្រាស់ការដឹកជញ្ជូនពាណិជ្ជកម្ម ដែលមាន ដោយសារតែហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ ” នេះបេីតាមលោកស្រី Mora Namdar ជំនួយការរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការកុងស៊ុលបានសរសេរនៅក្នុងប្រកាសមួយនៅលើ X។
ទីតាំងដែលមាន “ហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ” រួមមានបារ៉ែន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល តំបន់វេស្តប៊ែង និងហ្គាហ្សា ហ្ស៊កដានី គុយវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី អេមីរ៉ាតអារ៉ាប់រួម និងយេម៉ែន។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍។ អ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យថា មេដឹកនាំកំពូលរបស់ខ្លួនលោក Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃមុន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានឧ្យដឹងថា គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ «អាចសម្រេចបានដោយមិនចាំបាច់មានកងកម្លាំងជើងគោក»៕
ប្រែសម្រួល ឈូក បូរ៉ា
